ព័ត៌មានអន្តរជាតិ ៖ ស្រ្តីវ័យកណ្តាលម្នាក់  ពិតជាមានអារម្មណ៍រន្ធត់ជាខ្លាំង ខណៈពេលដែលលោកស្រី ដឹកដៃកូនស្រីវ័យ ៣  ឆ្នាំរបស់ខ្លួន  ស្រាប់តែបានជួបខ្លាកំណាច  អង្គុយឆ្ងក់  នៅក្នុងនោះ    នេះបើយោងតាមសេចក្តីរាយការណ៍​  របស់ទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយមុននេះបន្តិច។

/

គួរបញ្ជាក់ផងដែរថា ស្រ្តីវ័យកណ្តាលរូបនោះ មានឈ្មោះថា Jenna Krehbiel ហើយបើនិយាយពីឧបទ្ទេវហេតុដ៏គួរអោយរន្ធត់មួយនេះ  ​ បានកើតឡើងកាលពីថ្ងៃសៅរ៍ ទី ២០ ខែ មេសាកន្លងទៅ នៅក្នុងបន្ទប់ទឹក នាកន្លែងលេងសៀកIsis Shrine Circus រដ្ឋ Kansas ភាគខាងលិចសហរដ្ឋអាមេរិក។

ដោយឡែក បើនិយាយពីមូលហេតុ ដែលបានបណ្តាលអោយខ្លាកំណាចមួយក្បាលនោះ មានទម្ងន់ជាង១១៣ គីឡូក្រាម លេចមុខក្នុងបន្ទប់ទឹកស្រីនោះ គឺបណ្តាលមកពីការធ្វេសប្រហែសដោយបណ្តោយអោយវារួចចេញពីទ្រុង បន្ទាប់ពីសម្តែងរួច នឹងសម្ងំលាក់ខ្លួននៅក្នុងបន្ទប់ទឹកស្រីទៅវិញ។

width=457

កាលដែលបានឃើញ   ខ្លាកំណាចនៅពីមុខចម្ងាយ  មិនដល់មួយម៉ែត្រផងនោះ  លោកស្រីរួមទាំងកូនតូច ខំព្យាយាមដើរសន្សឹមៗថយក្រោយ   និងរត់គេចខ្លួន ។  យ៉ាងណាមិញ បើយោងតាមសម្តីលោក  Chri s Bird  ដែលជានាយកគ្រប់គ្រង  កន្លែងលេងសៀកនេះផ្ទាល់ បានគូសបញ្ជាក់ថា     លោកពិតជាមានសេចក្តីសោមនស្ស ជាខ្លាំង  ខណៈពេលដែលគ្មាននរណាបានទទួលរងគ្រោះ ដោយសារតែការធ្វេសប្រហែលលើកនេះ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ ស្កាយ