ព័ត៌មានអន្តរជាតិ ៖ ស្រ្តីម្នាក់ត្រូវបានចាប់ឃាត់ខ្លួន ខណៈត្រូវបានរកអោយឃើញថា ក្នុងឡានរបស់នាងមានគ្រឿងញៀន ហើយអ្វីដែលលើសពីនេះនោះគឺថា បន្ទាប់ពីមានការឆែកឆេរបន្តែមពីសំណាក់ក្រុមមន្ត្រីប៉ូលីសជាស្ត្រី ក៏បានរកឃើញប្រភេទកាំភ្លើងខ្លីម្យ៉ាង ដែលអោយឈ្មោះថាRevolver លាក់នៅក្នុងប្រដាប់ភេទនាងទៅវិញ នេះបើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស thesmokinggun ដែលទើបតែបានចេញផ្សាយកាលពីថ្ងៃទី៦ មីនាកន្លងទៅ។

គួរបញ្ជាក់ផងដែរថា ស្រ្តីដែលជាជនរងគ្រោះរូបនោះ មានឈ្មោះថា Christie Dawn Harris វ័យ២៨ ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងរដ្ឋ Oklahoma សហរដ្ឋអាមេរិក ។ លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមថា នាងត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃច័ន្ទ វេលាម៉ោង ៣ និង ៤៥ នាទីទាបភ្លឺ នៅឯចំណតឡាន ជិតភោជនីយដ្ឋានមួយកន្លែង បន្ទាប់ពីត្រូវបានរកឃើញសារធាតុញៀននៅក្នុងរថយន្ត ពីសំណាក់ឆ្កែហិតក្លិន។
ដោយឡែក មកទល់នឹងពេលនេះ សំណុំរឿងរបស់ស្រ្តីរូបនេះ ត្រូវបានបញ្ជូនទៅកាន់តុលាការ ហើយការផ្តន្ទាទោស នឹងត្រូវបានធ្វើឡើងទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ thesmokinggun