យ៉ាងហោចណាស់មានមនុស្សស្លាប់ ៧៤នាក់ នៅក្នុងគ្រោះថ្នាក់ឆេះរថភ្លើងដឹកអ្នកដំណើរ មកកាន់រដ្ឋ Andhra Pradesh ប្រទេសឥណ្ឌា។

ប្រភពព័ត៌មានបានអោយដឹងថា អ្នកស្លាប់អាចនឹងកើនឡើងច្រើន ដោយសារតែនៅក្នុងទូរថភ្លើងដែលឆេះនោះ មានអ្នកដំណើរដល់ទៅ ៧២នាក់។ B Sridhar មេដឹកនាំតំបន់ Nellore ថ្លែងថា ក្រៅពីអ្នកស្លាប់ ក៏មានអ្នករបួស ជាង ២២នាក់ ដែលបច្ចុប្បន្ន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

/

ការសន្និដ្ឋានដំបូង បានអោយដឹងដែរថា មូលហេតុនៃគ្រោះថ្នាក់នេះ អាចបណ្ដាលមកពីចរន្ធភ្លើង ដែលបណ្ដាលអោយមានការផ្ទុះឆេះ នៅវេលាម៉ោង ៤ និង ២០នាទី(ម៉ោងក្នុងស្រុក) ខណៈដែលអ្នកដំណើរកំពុងលង់លក់។

/

រថភ្លើងរថគ្រោះនេះ ត្រូវបានគេស្គាល់ថា ជាខ្សែរថភ្លើងរបស់ក្រុមហ៊ុន Tamil Nadu Express ដែលពេលនោះ វាកំពុងធ្វើដំណើរពី Delhi ទៅកាន់ Chennai និងកំពុងចូលទៅក្នុងស្ថានិយរថភ្លើង Nellore មានចម្ងាយពីក្រុង Hyderabad (ទីក្រុងធំរបស់រដ្ឋ Andhra Pradesh) ប្រមាណជា ៥០០គម ទៅភាគខាងត្បូង៕

ដោយ ៖ សូរីយ៉ាប្រភព ៖ thenews