ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស Happening ដែលទើបតែបានចេញផ្សាយកាលពីវេលាព្រឹកមិញនេះ បានបញ្ជាក់អោយដឹងថា មានការបាញ់បោះនៅតាមទីសាធារណៈ ពោលគឺនៅក្នុងរដ្ឋ Las Vegas សហរដ្ឋអាមេរិក ស្លាប់៣នាក់ ដូចថតរឿងហូលីវូដ ក្រោយពីកើតជាជម្លោះ ។

លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមអោយដឹងផងដែរថា បើយោងតាមសម្តីមន្រ្តីប៉ូលិសម្នាក់លោក John Sheban គូសបញ្ជាក់ថា នាព្រឹកព្រលឹមនៅកន្លែងចតរថយន្តនៃសណ្ឋាគារ Aria មានការបាញ់គ្នារវាងពួកអ្នកស្ថិតក្នុងរថយន្តទំនើប២គ្រឿង ។ កាំភ្លើងផ្ទុះដំបូងបាញ់សំដៅលើរថយន្តធុន Maserati មួយគ្រឿងដោយបុរសម្នាក់ស្ថិតក្នុងរថយន្ត Range Rover ក្នុងតំបន់សំបូរដោយសណ្ឋាគារ និងកាស៊ីណូធំៗស្ថិតនៅកណ្តាលក្រុង ។

អ្នកបើករថយន្ត Maserati ត្រូវគ្រាប់ស្លាប់ ហើយរថយន្តរបស់គេបានទៅបុករថយន្តជាច្រើនគ្រឿងមុនពេលឈប់ក្រោយ បុករថយន្តតាក់ស៊ី១គ្រឿង ។ អ្នកបើករថយន្តតាក់ស៊ីនិងមនុស្សម្នាក់ទៀតស្ថិតក្នុងរថយន្តនោះក៏ត្រូវស្លាប់ដែរ ក្រោយមានភ្លើងឆាបឆេះ។ គួរបញ្ជាក់ផងដែរថា ខ្សែអាថ៍វីដេអូ ត្រូវបានថតជាប់តាមរយៈកាម៉េរ៉ាសុវត្តិភាព តែមិនត្រូវបានសាយភាយជាសាធារណៈនោះទេ គោលបំណងដើម្បីតាមដានស៊ើបអង្កេត រហូតឈានទៅដល់ការចាប់ឃាត់ខ្លួន៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ Happening