ជប៉ុន៖ តាមការអោយដឹងពីទស្សនាដ្ដី​ Sariro hanosha ដែលបានចុះផ្សាយកាលពីថ្មីៗនេះថា មានបុរសជាច្រើននាក់ ដែលមានរូបរាងស្រស់សង្ហា ស្បែកសរលោងម៉ត់ខ្ចី របស់ប្រទេសជប៉ុន បាននាំគ្នាកែខ្លួនធើ្វជាមនុស្សស្រី ដើម្បីអាចបន្ថែមមុខរបរ របស់ខ្លួន។

width=451ប្រភពខាងលើបានដឹងទៀតថា ពេលបច្ចុប្បន្ននេះ គេឃើញមានបុរស ជនជាតិជប៉ុនជាច្រើននាក់ បានតែងខ្លួនធ្វើជាស្រី ហើយអាចក្លាយទៅជាអ្នកបង្ហាញម៉ូតសម្លៀកបំពាក់ ការសម្ដែងក្នុងកម្មវិធីផ្សែងៗ ឬការដែលអាចចូលប្រលូកក្នុងសង្គមសិល្បៈក៏មាន។

width=451

width=450

ជាក់ស្ដែងដូចជាលោក Naoko Tatibana ដែលបានកែខ្លួនគាត់ អោយមានសុដន់ធំ និងតុបតែងមុខមាត់អោយដូចមនុស្សស្រីអញ្ចឹង។ គាត់បាននិយាយថា គាត់បានកែទំរង់មុខមាត់ និងដងខ្លួន អោយស្រដៀងទៅនឹងមនុស្សស្រីតាំងពីឆ្នាំ ២០១០ ម្លេះ។ ក្នុងន័យនេះគឺគាត់អាចរកប្រាក់ចំណូលបានមួយកម្រិតផងដែរ ខណៈដែលគាត់ជានិច្ចជាកាល​ ត្រូវបានគេជួលអោយចូលរូមការប្រគុំតន្រ្ដី ឬការដើរម៉ូដជាដើម៕

ដោយ៖ នារីប្រភព៖ Sariro hanosha