នគរបាលក្រុង Tokyo កំពុងស៊ើបអង្កេតលើករណី បុរសម្នាក់ដែលបានចំអិនប្រដាប់ភេទរបស់ខ្លួនអោយភ្ញៀវ ៥នាក់ទទួលទាន់កន្លងមកនោះ ថាតើមានទោសដែរ ឬអត់។

កាលពីខែឧសភា Camnews ធ្លាប់បានរាយការណ៍ថា Mao Sugiyama អាយុ ២២ឆ្នាំ ជាវិចិត្រករជនជាតិជប៉ុន បានកាត់ប្រដាប់ភេទរបស់ខ្លួន កាលពីខែមិនា កន្លងទៅ និងបានរក្សាវានៅក្នុងទូទឹកកករយៈពេល ២ខែ មុនពេលចំអិនអោយភ្ញៀវ ហូប នៅក្នុងពិធីជប់លៀងមួយ កាលពីខែឧសភា ដោយមានភ្ញៀវពិសេសតែ ៥នាក់ប៉ុណ្ណោះដែលបានស្គាល់រស់ជាតិអាហារពិសេសអស្ចារ្យនេះ ប៉ុន្ដែពួកគេត្រូវចំណាយប្រាក់ ក្នុងម្នាក់ៗ ២៥០ដុល្លារ។

/

មកដល់ពេលនេះ ក្រុមនគរបាលបានចាប់ផ្ដើមធ្វើការស៊ើបអង្កេតលើបញ្ហានេះ នៅពេលដែលលោកចៅសង្កាត់ បានយល់ថា ករណីនេះទាក់ទឹននឹងការបង្ហាញពីសកម្មភាពអាសអាភាស។

លោកចៅសង្កាត់ថ្លែងថា ៖ មនុស្សជាច្រើននៅក្បែរទីលំនៅរបស់ Sugiyama ​និងអ្នកដទៃទៀត បានអោយដឹងថា ពួកគេមានអារម្មណ៍មិនល្អ និងភ័យខ្លាចចំពោះទង្វើនេះ។

Sugiyama ធ្លាប់ទទួលស្គាល់ខ្លួនឯងថា ជាមនុស្សខ្ទើយ ដូច្នេះយល់ថា ខ្លួនមិនចាំបាច់មានប្រដាប់ភេទនោះទេ។ នៅក្នុងសំបុត្រមួយកាលពីខែឧសភា បុរសនេះបានប្រកាសថា ខ្លួនធ្វើដូច្នេះគឺដើម្បីធ្វើអោយមានការចាប់អារម្មណ៍ដល់សាធារណជន ចំពោះ មនុស្សខ្ទើយ និងមនុស្សភេទភាគតិច។

បុរសនេះក៏បានអោយដឹងថា ខ្លួនបានត្រៀមយ៉ាងម៉ត់ចត់នៅជំហានដែលត្រូវដើរ ដូច្នេះសកម្មភាពនេះ បានគោរពទៅតាមច្បាប់ដែលទាក់ទឹន ក្នុងមានបទបញ្ជាហាមមិនអោយលក់អវយវៈខាងក្នុងការដោះស្រាយសំណល់ផ្នែកសុខាភិបាល និងអនាម័យអាហារផងដែរ។

Sugiyama ​ក៏បានបង្ហើបអោយដឹងថា គ្រូពេទ្យម្នាក់ក៏បានជួយគាត់ ក្នុងការវះកាត់នេះ និងមានលិខិតស្នាមត្រឹមត្រូវដែលទទួលស្គាល់ថា មិនមានឆ្លងរោគ។ ទោះជាយ៉ាងនេះក្ដី Sugiyama កំពុងតែស្ថិតក្រោមការស៊ើបអង្កេតពីក្រុមនគរបាលនៅឡើយ ហើយករណីនេះ អាចនឹងត្រូវប្រឈមនឹងការចោទប្រកាន់ពីបទ អាសអាភាស៕

ដោយ ៖ សូរីយ៉ាប្រភព ៖ VE