ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស guardian នាប៉ុន្មានម៉ោងមុននេះ បានបញ្ជាក់អោយដឹងថា ស្ពានមួយបានបាក់អស់មួយផ្នែក ក្រោយការផ្ទុះរថយន្តកាំមីញ៉ុងមួយនៅលើស្ពាននោះ កាលពីព្រឹកថ្ងៃទី ១ កុម្ភៈ នៅខេត្ត ហ៊ឺណាន់ ភាគកណ្តាលចិន បណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច ២៦នាក់ ។

លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមថា អាជ្ញាធរក្រុងSANMENXIA គូសបញ្ជាក់ថា ការផ្ទុះកើតមាននាវេលាម៉ោង៨និង៥២នាទីម៉ោងក្នុងស្រុក ហើយរថយន្តជាច្រើនគ្រឿងបានធ្លាក់ពីលើស្ពាន ។
គួរបញ្ជាក់ផងដែរថា មនុស្សយ៉ាងតិច២៦នាក់ស្លាប់ ។យោងតាមប្រភពព័ត៌មានថា រថយន្តកាំមីញ៉ុងនោះបានដឹកគ្រឿងផ្ទុះពេលកើតមានគ្រោះថ្នាក់នេះ ។ ប្រតិបត្តិការជួយសង្គ្រោះកំពុងតែធ្វើ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ guardian