ចាប់តាំងពីដំណឹងអំពី Galaxy Note 5 ត្រូវបានបែកធ្លាយជាបន្តបន្ទាប់ គេមិនធ្លាប់បានឃើញរូបភាពណាដែលមានលក្ខណៈច្បាស់ ដូចរូបភាពបែកធ្លាយនាពេលនេះ។

បន្ទាប់ពីដំណឹងចចាមអារ៉ាម និងបែកធ្លាយជាច្រើនត្រូវបានគេចុះផ្សាយលើអ៊ីនធឺរណិត ផលិតផលចុងក្រោយរបស់ Samsung ដែលមានឈ្មោះថា Galaxy Note 5 ពេលនេះ បានបង្ហាញខ្លួនទាំងស្រុងជាសាធារណៈ។ ខុសពីរូបភាពមុនៗ លើកនេះ Galaxy Note 5 មានសភាពច្បាស់ជាងពេលណាៗទាំងអស់។

/

ពេលគេមើលទៅលើរូបភាព គេដឹងថា Galaxy Note 5 ហាក់យកលំនាំតាមរូបរាងនៃ Galaxy S6។ ប៉ុន្តែ ម៉ាស៊ីននេះ មានទំហំធំ និងចំនុចលំអិតរបស់វាក៏ត្រូវបានគេធ្វើឡើងដោយផ្ចិតផ្ចង់ជាង បើប្រៀបធៀបនឹង Galaxy Note 5។

បើតាម រូបភាពដែលបានចុះផ្សាយនៅលើវែបសាយ Droid Life គេជឿថា Galaxy Note 5 នឹងមិនមានរន្ធភ្ជាប់ USB Type C ប៉ុន្តែ វានៅតែប្រើ រន្ធ micro USB ដូចមុន។ ក្រៅពីនេះ​ Galaxy Note 5 ក៏នឹងមាន RAM 4GB និងអង្គចងចាំក្នុងម៉ាស៊ីន មាន ៣កំណែ គឺ 32GB, 64GB និង 128GB។

/

ក្រៅពីនេះ ​ Galaxy Note 5 នឹងត្រូវបានបំពាក់ថ្ម 3.000 mAh ចំណែកគម្របខាងខ្នងរបស់វា អាចដោះចេញបានដើម្បីផ្លាស់ប្ដូរថ្ម ដូចទៅនឹងស្មាតហ្វូនមុនៗ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Droid Life