ភ្នំពេញ ៖ ដើមឡើយនៅពេលដែលចេញបទចម្រៀង លាក់បាំង ភ្លាម ពិតជាមានសន្ទុះនៃការគាំទ្រខ្លាំងមែនទែន ដោយសារតែតារាចម្រៀងទាំងពីរដួងគឺ កញ្ញា ពេជ្រ សូលីកា និងលោក នីកូ បានត្រលប់ទៅចាប់ដៃគូជាមួយគ្នាជាថ្មីម្តងទៀត ។ 

ហើយកាលពីយប់មិញនេះ តារាចម្រៀងទាំងពីរដួងនេះក៏បានជូនជាកាដូសម្រាប់ Fans របស់ពួកគេ ដោយធ្វើការបង្ហាញនូវស្នាដៃថ្មីដែលជា ឈុតខ្លីៗក្នុង MV បទ លាក់បាំង ពិតជាធ្វើឲ្យអ្នកគាំទ្រសុីអារម្មណ៍ទៅតាមការសម្តែងរបស់ កញ្ញា ពេជ្រ សូលីកា និងលោក នីកូ មែនទែន ។  ហើយមួយវិញទៀត អ្នកនិយមលេងអុិនធឺណិតក៏បានកោតសរសើរនូវការសម្តែងរបស់ ម្ចាស់ហាង បាយអូនអ៊ូក ថានាងនៅតែពូកែសម្តែងដូចដើម បើទោះបីធ្លាប់ចាកចេញពីវិស័យសិល្បៈយូរឆ្នាំក៏ដោយចុះ ។ 

តោះកុំឲ្យខាតពេលយូរ ទៅទស្សនាស្នាដៃដំបូង ក្រោយត្រលប់ចូលសិល្បៈរបស់អ្នកទាំងពីរនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕

/

/

 

ដោយ​ ៖ គន្ធា