បាតុភូតសសរពន្លឺទាំងនេះ បង្ហាញខ្លួននៅក្នុងទីរួមស្រុង Blackfalds ប្រទេសកាណាដា បាន កើតឡើងដោយសារអាកាសធាតុត្រជាក់ខ្លាំង កំពុងគ្របដណ្ដប់លើតំបន់នេះ។

ជាងថតរូប Darlene Tanner ថតបានរូបភាពបង្ហាញអំពីបណ្ដាសសរពន្លឺយ៉ាងច្រើន បង្ហាញខ្លួននៅក្នុងទីរួមស្រុក Blackfalds ខែ Alberta ប្រទេសកាណាដា នេះបើតាមទំព័រ Washington Post ចុះផ្សាយថ្ងៃទី ២៣ធ្នូ។
មនុស្សមួយចំនួនយល់ថា បាតុភូតនេះ ដូចទៅនឹងមនុស្សភពផ្កាយចុះមកកាន់ផែនដី។ ប៉ុន្តែ តាមពិត សសរពន្លឺនេះ គ្រាន់តែជាបាតុភូតធម្មជាតិ ដែលកើតឡើងដោយសារការជះ ពន្លឺទៅ លើធាតុល្អិននានាដែលកំពុងអណ្ដែតក្នុងបរិយាកាស។
ប្រភពពន្លឺ អាចជាព្រះអាទិត្យ ព្រះចន្ទ ឬអំពូលភ្លើង។ បាតុភូតនេះអាចមើលឃើញក្នុងអំឡុងពេលផ្សេងៗគ្នាក្នុងមួយថ្ងៃ។

ពណ៌ និងទំហំរបស់សសរពន្លឺ អាចផ្ដល់ព័ត៌មានអំពីស្រទាប់អូហ្សូន និងបរិយាកាសជុំវិញ។ បើសិនជាសសរមានច្រើនពណ៌ នោះបង្ហាញថា វាកើតឡើងដោយសារភ្លើងពណ៌របស់មនុស្ស ពោលគឺមានទីក្រុងមួយនៅក្បែរនោះ។ ក្រៅពីនេះ កំពស់របស់សសរពន្លឺក៏បង្ហាញអំពីទីតាំង របស់គ្រាប់ទឹកកកល្អិតកំពុងអណ្ដែតនៅលើអាកាស ឬក្បែរដី។
បាតុភូតនេះ ភាគច្រើនកើតនៅតំបន់ប៉ូលខាងជើង និងខាងត្បូង ដោយសារថា វាត្រូវការបរិយាកាសត្រជាក់ និងក្រាស់ ជាមួយនឹងធាតុផ្សំសំខាន់គឺគ្រាប់ទឹកកកល្អិតដើម្បីបង្កើតបានជាបាតុភូតសសរពន្លឺ។

ប៉ុន្តែ ថ្មីៗនេះ បាតុភូតខាងលើ បានបង្ហាញខ្លួននៅភាគខាងត្បូងប្រទេសកាណាដា និងរដ្ឋ Minnesota អាមេរិក ព្រោះតែនៅទីនេះ ចាប់ផ្ដើមមានខ្យល់ត្រជាក់ ដែលបក់មកពីតំបន់ Siberia កំពុងគ្របដណ្ដប់តំបន់នេះ។ Siberia គឺជាតំបន់មួយក្នុងចំណោមតំបន់ដែលត្រជាក់បំផុតក្នុងពិភពលោក៕
ប្រែសម្រួល ៖ តារាប្រភព ៖ Washington Post