មនុស្សជាច្រើនណាស់ដែលធ្វើការយ៉ាងសស្រាក់សស្រាំ ហើយអស់កម្លាំងជាខ្លាំងនៅពេលថ្ងៃតែប្រសិនបើពេលយប់គេបានទទួលកាអោបយ៉ាងកក់ក្ដៅនោះ ប្រហែលជាធ្វើអោយគេងលក់ស្រួលណាស់ហើយមើលទៅ។ តែវាមិនងាយស្រួលសម្រាប់មនុស្សដែលគ្មានគូនោះទេ។ អស់បារម្ភព្រោះកាលពីពេលថ្មីៗនេះនៅប្រទេសជប៉ុនបានបើកហាងមួយដែលបំរើសេវាកម្មផ្ដល់ស្រីស្អាត សិចស៊ី ដើម្បីដេកអោបផ្ដល់ភាពកក់ក្ដៅ ជូនពេញមួយយប់ តែមិនបំរើផ្លូវភេទ ដែលហាងនោះមានឈ្មោះថា Soineya។/នេះវាជាលើកទី ១ ហើយដែលមានការបើកបំរើសេវាកម្មបែបនេះនៅប្រទេសជប៉ុន ដែលមនុស្សដែលត្រូវការភាពកក់ក្ដៅផ្លូវចិត្តក្រោយពេលធ្វើការហត់ពេញមួយថ្ងៃអាចរកអ្នកគេងអោបបានយ៉ាងស្រួលជាស្រីស្អាត ហើយសិចស៊ី ទៀតផង។ហាងនេះត្រូវបានបើកកាលពីថ្ងៃទី ២៥ ខែមុននេះ ដែលមានមនុស្សជាច្រើនបានប្រើប្រាស់នូវសេវាកម្មនេះផងដែរ ហើយត្រូវបានគេដាក់រហ័សនាមថា Store Sleep With Special ឬ Cafe Hug តម្លៃនៃការគេងអោបមួយយប់គឺ ៧៧ ដុល្លាអាមេរិក តែខាងហាង Soineya ក៏បានបញ្ជាក់ផងដែរថា សេវាកម្មគីគេងអោប មិនបំរើផ្លូវភេទនោះទេ៕

ដោយ៖ ម៉ូកាប្រភពពី៖ K14