ព័ត៌មានរូបភាព ៖ ពិតណាស់ នៅលើលោកយើងនេះ បើសិនជា បុគ្គលណាមួយប្រព្រឹត្តិនូវកំហុសឆ្គងដែលផ្ទុយទៅនឹងច្បាប់សង្គមនោះ គេរមែងតែងតែត្រូវបានចាប់ឃាត់ខ្លួន។ យ៉ាងណាមិញ ឆ្លៀតនៅក្នុងឱកាសនេះ ទំព័រយើងខ្ញុំ សូមនាំអារម្មណ៍ទស្សនិកជនទាំងអស់គ្នាងាកក្រឡេកទៅមើលអត្ថបទ សារព័ត៌មានរូបភាព ស្តីពី ក្រុមមនុស្សប្រព្រឹត្តិនូវកំហុសឆ្គងប្លែកៗ ដែលឈានរហូតទៅដល់ការចាប់ឃាត់ខ្លួន ។ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាទាំងអស់គ្នាណា ៖
លោក Price ត្រូវបានក្រុមមន្រ្តីប៉ូលីស ធ្វើការចាប់ឃាត់ខ្លួន ក្រោយពីរកឃើញថា គាត់បានបែកគំនិត ទៅសិចជាមួយនឹង តុ កៅអី សម្រាប់អង្គុយលេង។
បុរសថ្លង់ និង គ ម្នាក់ឈ្មោះ Balraj Gill វ័យ ៣១ ឆ្នាំ ត្រូវបានចាប់ឃាត់ខ្លួន ក្រោយពីគូសរូបជេរមន្រ្តីប៉ូលីស ព្រោះតែកំហឹងក្រេវក្រោធរបស់ខ្លួន។
លោកយាយ Edna Jester វ័យ ៨៨ ឆ្នាំត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីគាត់បានបដិសេធជាដាច់ខាត ក្នុងការប្រគល់បាល់អោយក្មេងៗវិញ។
លោក Jose Cruz វ័យ ៣៤ ឆ្នាំ ត្រូវបានក្រុមមន្រ្តីប៉ូលីស ចាប់ខ្លួន ក្រោយពីផោមដាក់ក្រុមមន្រ្តីប៉ូលីស។
ចោរចិត្តសឿង Anthony Prince វ័យ ២០ និងមិត្តភក្កិរួមជំនាញម្នាក់ទៀត ត្រូវបានក្រុមមន្រ្តីប៉ូលីសធ្វើការចាប់ឃាត់ខ្លួន និង ផ្តន្ទាទោសដល់ទៅ ៥ ឆ្នាំ ក្រោយពីប្លន់លុយធនាគារបានសម្រេច និងថតបង្ហោះរូបចូលទៅក្នុងប្រព័ន្ធអ៊ិនធើណេត ៕
ដោយ ៖ រិទ្ធីប្រភព ៖ online