អង់គ្លេស៖ តាមការអោយដឹងពីគេហទំពរ័ដេលីមែល កាលពីថ្ងៃទី ០៦ វិចិ្ឆកា ម្សិលមិញនេះថា ទូគ្រឿងអលង្ការនៅផ្សារទំនើបមួយកន្លែង ត្រូវបានក្រុមចោរប្រដាប់ដោយដែកទីប និងពូថៅបានវាយបំបែកប្រមូលមាសពេជ្រអស់ រូចក៏ជិះម៉ូតូចេញបាត់ទៅ។ប្រភពដដែលបានអោយដឹងថា សកម្មភាពចោរប្លន់នេះ បានកើតឡើងនៅវេលាម៉ោង ១០និង​១៥ នាទីព្រឹក នៅឯមជ្ឍមណ្ឌលផ្សារ Brent Cross ភាគខាងជើងទីក្រុង London ប្រទេសអង់គ្លេស។ សាក្សីដែលនៅកន្លែងកើតហេតុ បានអោយដឹងថា ក្រុមចោរប្លន់ គឺមានគ្នា ០៦នាក់ ប្រដាប់ដោយដែកទីប ពូថៅ ព្រមទាំងពាក់មួកសុវត្ថិភាព ជិះសុទតែម៉ូតូធំៗ និងមានបិទមុខទៀតផង។

width=453

width=454ទោះបីជាយ៉ាងណាក៏ដោយ​ ក៏គេនៅមិនទាន់ដឹងពីការបាត់បង់ នូវរបស់របស់មានតម្លៃប៉ុន្មានពីក្នុងហាងនោះដែរ។ គឺគ្រាន់តែបានប្ដឹងទៅក្រុមប៉ូលីស ដើម្បីធ្វើការស្រាវជ្រាវរកមុខជន់ដៃដល់។

 

ដោយ៖ រក្សាប្រភព៖ dailymail