ខណៈពេលកំពុងបង្រៀន គ្រូម្នាក់នៅសកលវិទ្យាល័យមួយនៅរុស្ស៊ី ស្រាប់តែដោះអស់សម្លៀកបំពាក់ បណ្ដាលឱ្យសិស្សនាំគ្នារត់ចេញពីបន្ទប់រៀន។

/

ហេតុការណ៍ខាងលើបានកើតឡើងកាលពីថ្ងៃទី ៧វិច្ឆិកា នៅឯសកលវិទ្យាល័យ Dagestan, Makhachkala ប្រទេសរុស្ស៊ី។ ពេលកំពុងបង្រៀនសិស្សអំពីការវះកាត់ គ្រូបង្រៀនម្នាក់ឈ្មោះ Kamil Magomedo ក៏ស្រាប់តែដោះសម្លៀកបំពាក់អស់ពីខ្លួន នៅចំពោះមុខសិស្សដែលមានវត្តមានពេញបន្ទប់។ លោកគ្រូម្នាក់នេះ ស្លៀកពាក់ខោអាវឡើងវិញ បន្ទាប់ពីបានឃើញសិស្សរបស់ខ្លួន នាំគ្នារត់ចេញស្ទើរអស់ពីបន្ទប់។

និស្សិតម្នាក់ដែលមានវត្តមាននៅក្នុងបន្ទប់រៀននោះ ឱ្យដឹងថា “យើងខ្ញុំមិនបានដឹងថា មានរឿងអ្វីកើតឡើងចំពោះលោកគ្រូនោះទេ។ លោកគ្រូបានដោះសម្លៀកបំពាក់ទាំងអស់ដោយមិនបានប្រាប់មុន។ សិស្សជាច្រើនមានការភ័យខ្លាច។ សិស្សស្រីបានរត់ចេញពីថ្នាក់រៀនស្ទើរតែទាំងអស់”។

ប្រភពព័ត៌មានឱ្យដឹងថា លោកគ្រូ Kamil Magomedo បានចាប់ផ្ដើមមកបង្រៀននៅសកលវិទ្យាវេជ្ជសាស្ដ្រ Dagestan ចាប់តាំងពីឆ្នាំ ២០០៦ ហើយចាប់ពីខែមេសា ឆ្នាំ ២០១៥ គ្រូបង្រៀនម្នាក់នេះ បានទទួលបន្ទុកក្នុងការបង្រៀនមុខវិជ្ជាវះកាត់។

បច្ចុប្បន្ន Kamil Magomedo ត្រូវបានចាប់ឃាត់ខ្លួន ពីបទធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់ ប៉ុន្តែ គ្រូប្រៀននេះបាននិយាយថា ខ្លួនមិនបានចាំអ្វីទាំងអស់អំពីហេតុការណ៍ដែលបានកើតឡើង៕

ប្រែសម្រួល ៖ តារាប្រភព ៖ Thesun/Youtube