អាល់ប៊ុមចម្រៀងថ្មីរបស់តារាចម្រៀងស្រីមកពីក្រុម Red Velvet ដែលមានចំណងចំណងជើងថា “Hello” ទទួលបានការចុចបេះដូងយ៉ាងច្រើនទូទាំងសកលលោក !

អាល់ប៊ុម “Hello” នឹងចេញជាផ្លូវការ នៅថ្ងៃទី៣ ខែមិថុនា ខាងមុខនេះ ប៉ុន្ដែ Track ចំណងជើងបទចម្រៀង ដែលមានឈ្មោះដូចគ្នានឹងអាល់ប៊ុម ត្រូវបានបង្ហោះ កាលពីថ្ងៃ ៣១ ខែឧសភា វេលាម៉ោង ៦ ល្ងាច(ម៉ោងនៅប្រទេសកូរ៉េ) ហើយឈរនៅលំដាប់កំពូល ក្នុងតារាងតន្រ្ដី Genie និង Bugs ។

/

មិនតែប៉ុណ្ណោះ អាល់ប៊ុមចម្រៀងថ្មីនេះ ឈរនៅលំដាប់កំពូល ក្នុងតារាងអាល់ប៊ុមកំពូលៗរបស់ iTunes នៅក្នុងបណ្ដាប្រទេសចំនួន ២៦ ដូចជា  ប្រេស៊ីល អាហ្សង់ទីន ប៉េរូ បូលីវី ហ្វាំងឡុង ទុយគី រូម៉ានី ប៊ុលហ្ការី កាតា សិង្ហបុរី កូឡុំប៊ី ហ្វីលីពីន ប្រ៊ុយណេ ថៃ ប៉ារ៉ាហ្កាយ ទ្រីនីដាដ តូបាហ្កូ ហុងកុង វៀតណាម ម៉ុងហ្គោលី តៃវ៉ាន់ ហ្កាតេម៉ាឡា ឡាវ ឥណ្ឌា ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ។

អាល់ប៊ុម “Hello”  គឺជាអាល់ប៊ុមផលិតសារឡើងវិញនៃបទចម្រៀងល្បីពីឆ្នាំ ១៩៩០ និង ឆ្នាំ ២០០០ ។   Track ចំណងជើង ដែលជាការផលិតឡើងវិញនៃ Track ចម្រៀង ឆ្នាំ ២០០៣ របស់ Park Hye Kyung គឺជាបទចម្រៀងរ៉ុកសម័យថ្មី ដោយមានទំនុកចម្រៀងបែបក្ដីសង្ឃឹម អំពីការបំភ្លេចចោលការលំបាកពីអតីត និងចាប់ផ្ដើមសារជាថ្មី ។ អាល់ប៊ុមចម្រៀងផលិតឡើងវិញនេះ ត្រូវបានរៀបចំឡើង ដោយ KENZIE ។ សូមទស្សនាវីដេអូតន្រ្ដីនេះទាំងអស់គ្នា ដោយចុចលើដំណភ្ជាប់នេះ here!

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Soompi