ស្មាតហ្វូនលំដាប់កំពូលជំនាន់ថ្មីរបស់ Samsung បង្ហាញខ្លួនជាមួយនឹងអេក្រង់លាតសន្ធឹងដល់គែមកោងទាំងពីរសងខាង ហើយប៊ូតុង Home រឹងត្រូវបានបំបាត់។

/

ព័ត៌មានចចាមអារ៉ាមស្ដីអំពី Galaxy S8 បានលេចឮពីយូរណាស់មកហើយ ប៉ុន្តែ រូបភាពបែកធ្លាយរបស់ផលិតផលថ្មីនេះ ទើបតែត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គម Weibo របស់ចិន។ បើទោះជាត្រូវបានគេហទំព័រជាច្រើនយកមកចុះផ្សាយ ប៉ុន្តែ វាក៏នៅមានការមន្ទិលសង្ស័យអំពីភាពពិតរបស់រូបថតនេះ ហើយអ្នកខ្លះថា វាជាលទ្ធផលនៃការកាត់តរូបភាព។

យោងតាមរូបថត ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Samsung នឹងមានរូបរាងខុសប្លែកច្រើន បើធៀបនឹង Galaxy S7។ អេក្រង់របស់ស្មាតហ្វូននេះ ត្រូវបានធ្វើឡើងដោយលាតសន្ធឹងដល់គែមទាំងសងខាង និងកោងបន្តិច ធ្វើឱ្យគែមរបស់ទូរស័ព្ទនេះ ហាក់មើលមិនឃើញ។ គែមខាងលើ និងខាងក្រោមក៏ត្រូវបានបង្រួញតូច ដើម្បីទុកកន្លែងឱ្យអេក្រង់។

រូបថតបែកធ្លាយ Galaxy S8 នេះ ក៏បង្ហាញថា ប៊ូតុង Home រឹងរបស់វា ក៏បានបាត់ខ្លួន។ ប៊ូតុង Home រឹង និងប៊ូតុងផ្សេងទៀត ត្រូវបានរើទៅដាក់លើអេក្រង់តែម្ដង៕

ប្រែសម្រួល ៖ តារាប្រភព ៖ mashable