ថ្មីៗនេះ ក្រុមហ៊ុន Acer ទើបតែបានឧទ្ទេសនាមស្មាតហ្វូនតម្លៃទាបរបស់ខ្លួន នោះគឺ  Liquid Z410 ដំណើរការដោយប្រព័ន្ទប្រតិបត្តិ Android ហើយតាមគម្រោង វានឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ CES 2015។

/

Acer Liquid Z410 គឺជាឈ្មោះពេញរបស់ស្មាតហ្វូនខាងលើនេះ ដែលវាមានអេក្រង់ ៤,៥អ៊ិន្ឈ៍ qHD 540x960 pixel ប្រើប្រូសេសឺរ MediaTek MT6732 កម្រិត 64-bit ។ Acer Liquid Z410 ប្រើកាតក្រាហ្វិក ARM Mali-T760 និងមានប្រព័ន្ធ LTE Category 4 ។ ទន្ទឹមនឹងនេះ ស្មាតហ្វូននេះ ក៏បំពាក់កាមេរ៉ាក្រោយ ៥មេហ្គាភិចសេសល រួមនឹងភ្លើង flashLED ចំណែកកាមេរ៉ាមុខ ២មេហ្គាភិចសេល។

/

Acer Liquid Z410 ក៏ត្រូវបានបំពាក់ប្រដាប់បំពងសម្លេងកាមេរ៉ាមុខ តាមបច្ចេកវិទ្យាសម្លេងរបស់ DTS Studio និងអាចហៅចេញចូល បានដល់ទៅ ជិត ៦ម៉ោង និងដំណើរការដោយមិនមានការហៅចេញចូល រយៈពេល ៤០០ម៉ោង។ យោងតាម Phonearena ស្មាតហ្វូននេះ នឹងត្រូវបានដាក់លក់ក្នុងតម្លៃ ១២៩អឺរ៉ូ ប្រហែល ១៥៥ដុល្លារអាមេរិក (៦៣០.០០០រៀល)។

/

តាមគម្រោងការ Acer Liquid Z410 នឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍ CES 2015 ដែលនឹងប្រារព្ធឡើងនៅ Las Vegas នាថ្ងៃស្អែក។ Acer Liquid Z410 ក៏នឹងត្រូវបានដាក់លក់ជាដំបូង នាចុងខែកុម្ភៈ នៅអឺរ៉ុប មជ្ឈឹមបូព៌ា និងអាហ្វ្រិក មុនពេលបង្ហាញខ្លួនលើទីផ្សារផ្សេងៗក្នុងពិភពលោក៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Phonearena/ Gsmarena