Bayern សម្រេចបានគោលដៅកំពូលមួយរបស់ខ្លួន នោះគឺ ដណ្ដើមបានពានរង្វាន់ជើងឯកអាល្លឺម៉ង់ ទី ២៤ ក្នុងប្រវត្តិសាស្រ្ដ បន្ទាប់ពីបានផ្ដួល Hertha ៣-១ ។
Bayern ដណ្ដើមបានតំណែងជើងឯក Bundesliga ២០១៣/២០១៤
Bayern មានឱកាសដើម្បីយកបានតំណែងជើងឯក នៅក្នុងជុំ ២៦ ប៉ុន្ដែ មិនអាចទៅរួច ដោយសារមានការរារាំងពី Dortmund និង Schalke ។ ប៉ុន្ដែ នៅពេលមានសិទ្ធិនៅក្នុងដៃ នៅជុំ ២៧ Bayern បានត្រូវកត់ត្រាឈ្មោះទៅក្នុងបញ្ជីប្រវត្តិសាស្ដ្រ។ ដោយបានឈ្នះ Hertha ៣-១ ក្រុម Bayern បានក្លាយជាក្រុមបាល់ទាត់ដំបូង ដែលដណ្ដើមបានជើងឯក Bundesliga បានឆាប់បំផុត។ប៉ុន្ដែ អ្វីដែលជាការសំខាន់បំផុត សម្រាប់គ្រូបង្វឹក Guardiola និងក្រុម Bayern នោះគឺ ការឆាប់ដណ្ដើមបានជើងឯកនេះ ជួយឱ្យពួកគេ មានពេលវេលា និងកម្លាំងគ្រប់គ្រាន់ ដើម្បីសម្រេចមហិច្ឆតារបស់ខ្លួន ក្នុងការ ការពារតំណែងជើងឯក Champions League ។បណ្ដាឯតទគ្គកម្មលេចធ្លោ របស់ BAYERN ក្នុងរដូវកាលនេះ ៖-ក្លាយជាក្រុមដណ្ដើមបានពានរង្វាន់ជើងឯក Bundesliga បានលឿនបំផុត ក្នុងប្រវត្តិសាស្ដ្រ និង ជាក្រុមដំបូង ដណ្ដើមបានជើងឯក ក្នុងខែមិនា។-ឈ្នះទាំង ១០ ប្រកួតជាបន្ដបន្ទាប់ នៅលើទីលានរបស់គូប្រជែង (នៅមានបន្ដ)-ឈ្នះជាបន្ដបន្ទាប់ ១៩ប្រកួត នៅ Bundesliga និងរកបានយ៉ាងតិច ២គ្រាប់/ប្រកួត ក្នុង ១៩ប្រកួតនេះ។-មិនបានចាញ់ នៅក្នុង ៥២ប្រកួតជាបន្ដបន្ទាប់ Bundesliga (នៅមានបន្ដ)។-តែងស៊ុតបញ្ចូលទី នៅក្នុងការប្រកួត ចំនួន ៦៤ជាបន្ដបន្ទាប់ នៅ Bundesliga (នៅមានបន្ដ)។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Goal/BBC