អ្នកម៉ាក់ស្រលាញ់កូន ម្ដាយគ្រប់រូបមួយណាក៏ស្រលាញ់កូនរបស់ខ្លួនដែល ហើយមិនដែលហ៊ានរអ៊ូថាហត់ក្នុងការចិញ្ចឹមបីបាច់កូននោះទេ ដូចជាស្រីម្នាក់នេះជាដើម។ នាង Emily Finch អាយុ៣៤ ឆ្នាំមកពី Portland, Oregon សហរដ្ឋអាមេរិក ប្រហែលជាអាចទុកជា Super Mom បានហើយមើលទៅ។/ជារៀងរាល់ថ្ងៃស្រ្តីម្នាក់នេះត្រូវជិះកង់ដឹកកូនប្រុសស្រីចំនួន ៦ នាក់ទៅកាន់សាលារៀនដែលមានចម្ងាយជាង ៣២ គីឡូម៉ែត្រដែលសរុបទៅនាងត្រូវឌុបទម្ងន់ប្រមាណជាង ២៥៤ គីឡូក្រាម។ ជាមួយគ្នានេះនាងដោយសារតែដឹកកូនទៅរៀនបានស្រកទម្ងន់អស់ជាង ១២ គីឡូក្រាមហើយ។/កង់ដែលនាង Emily បានរចនាម៉ូដមកនេះគឺត្រូវបាននាងធ្វើមកតាមកង់ដឹកជាប្រពៃណីរបស់ជនជាតិហូឡង់ ដែលត្រូវបានដាក់ឈ្មោះថា Bakfiet។ នាងបាននិយាយថា នាងមានគ្រួសារមួយធំមានកូន ៦ នាក់ប្ដី ១ ផ្ទះធំមួយ រថយន្តមួយដែលផ្ទុកមនុស្សបាន ៩ នាក់ ប៉ុន្តែនាងមានអារម្មណ៍ថាការរស់នៅបែបនេះវាហាក់បីដូចជាគ្នា ភាពរសរវើកទាល់តែសោះ ហេតុននេះហើយបានជានាងសម្រេចចិត្តក្នុងការប្រើប្រាស់កង់ដើម្បីដឹកកូនទៅរៀនទៅវិញ៕

/

/

/

/

ដោយ៖ ម៉ូកាប្រភពពី៖ K14