
បរុសជប៉ុនម្នាក់បានប្រថុយជីវិត ឈរជិតនៅឆ្នេរសមុទ្រ នៅកន្លែងរលកយក្សស៊ូណាមី
សម្រុកមក ដើម្បីថតវេឌីអូ និងពិពណ៌នាវា។
បរុសនេះក៏គឺជាមនុស្សដំបូងបង្អស់លើពិភពលោក ដែលពិពណ៌នាស្ថានភាពរលកយក្សធំវាយប្រហារជប៉ុន។ ប៉ុន្តែ ក្រោមការវាយប្រហារយ៉ាងសាហោររបស់រលកយក្សស៊ូណាមី
បរុសនោះទោះបីជាក្លាហានយ៉ាងណាក៏ដោយ ក៏មិនអាចជៀសវាងពីការភិតភ័យនៅឡើយ។ គាត់បានរត់អស់ពីកម្លាំងដល់កន្លែងមានសុវត្ថិភាព។ ទោះបីជារត់ក៏ដោយ បរុសនេះនៅតែ
បន្តការរៀបរាប់របស់ខ្លួនដែរ។
គាត់ធ្វើការដូចជាអ្នកពត៌មានជំនាញអញ្ចឹង ហើយក៏ត្រូវបានតប់ស្នង់សក្តិសម ពេលដែល
វេឌីអូដោយគាត់ថតផ្ទាល់នោះបានមនុស្សទូទាំងពិភពលោកទទួលស្គាល់។