ព័ត៌មានអន្តរជាតិ ៖​ វីដេអូខ្លោចចិត្ត ​ ស្តីពីក្រុមមនុស្សពេញវ័យចិន វាយធ្វើបាបក្មេងប្រុសវ័យ៨ ឆ្នាំ ជនជាតិទួរគី បានបង្កជាភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈពេលដែលក្រុមមនុស្សផ្សេងទៀតបានត្រឹមតែឈរមើល     និងសើច បន្ទាប់ពីក្មេងប្រុសវ័យ ៨ ឆ្នាំ រូបនោះ  បានរត់ទៅបុកលោកយាយម្នាក់រហូតដល់ដួល ដោយអចេតនា នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ របស់ទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន ។

width=452

width=451

គួរបញ្ជាក់ផងដែរថា     បើយើងងាកក្រឡេកទៅមើលវីដេអូ ខ្លោចចិត្ត នោះវិញ  គេឃើញមានបុរសម្នាក់​  ពិតជាគ្មានចិត្តជាមនុស្សអ្វីបន្តិចនោះទេ   ខណៈពេលដែលគាត់ បានវាយធ្វើបាបក្មេងតូចដោយវាយក្បាល  ក៏ដូចជាជាន់ដៃ  ស្របពេលដែលក្មេងតូច រូបនោះកំពុងតែយំ  គួរអោយអាណិត។ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាវីដេអូខ្លោចផ្សា ឈឺចិត្ត ខាងក្រោមនេះបន្តិចទៅ ៖

ដោយ ៖ ពិសិដ្ឋប្រភព ៖ អាស៊ីវ័ន