សត្រូវស្លាប់រស់របស់ Samsung បានបង្ហាញនូវរូបភាពមួយចំនួន ដែលបញ្ជាក់ពីចំនុចផ្សេងគ្នារវាង iPhone 5 ជាមួយគូប្រជែងផ្សេងទៀត ថាផលិតផលខ្លួនមានកម្មវិធីល្អៗច្រើន និងងាយស្រួលក្នុងការប្រើប្រាស់។

ក្នុងពេលដែលបណ្តាគូប្រជែងដូចជា LG, HTC ឬ Galaxy S 4 កំពុងបញ្ចេញ បង្អួតសាច់ដុំដាក់គ្នា, Apple ក៏បានបង្ហោះនូវពាណិជ្ជកម្មថ្មីៗមួយចំនួន ជាមួយនឹងខ្លឺមសារខ្លីៗ តែមានន័យជ្រៅថា There's iPhone. And then there's everything else ។ ក្រោយពីបញ្ជាក់ថា ផលិតផលរបស់ខ្លួនមានកម្មវិធីច្រើន និងងាយស្រួលប្រើប្រាស់ Apple ក៏បានបង្ហាញ ស្រាយបញ្ជាក់ពីការដែលហេតុអ្វីបានជាអ្នកប្រើប្រាស់នៅតែស្រលាញ់ចូលចិត្ត ផលិតផលរបស់ខ្លួនមកដល់សព្វថ្ងៃ។

/

បណ្តារូបភាពរបស់ Apple បានបង្អួតថា iPhone ទទួលបានពានរង្វាន់ជាបន្តបន្ទាប់ក្នុងការដែលធ្វើឲ្យអ្នកប្រើប្រាស់សប្បាយចិត្ត តាមរយះ J.D.Power and Associates ជ្រើសរើស។ ក្នុងនោះក្រុមហ៊ុនផលិត iPhone, iPad ក៏បានបង្ហាញពីមូលហេតុដែលធ្វើឲ្យ iPhone (និយាយរួម) និងiPhone 5 (និយាយដោយឡែក) លេចធ្លោជាងបណ្តាគូប្រកួតមកពីក្រុមហ៊ុនផ្សេងៗ ក្នុងនោះក៏មាន Galaxy S 4 ពីការរចនាម៉ូដ សមត្ថភាពសន្សំសំចៃថ្ម កាមេរ៉ា រឺកម្មវិធីទទួលសម្លេង Siri។

ខាងក្រោមនេះ គឺជាបណ្តារូបភាពផ្សាយពាណិជ្ជកម្មថ្មីៗមួយចំនួននៃ iPhone 5 របស់Apple :

/

/

/

/

/

/

/

/

/

/

/

/

ដោយ៖ សិលាប្រភព៖ VE