កាលពីព្រឹកម៉ិញមានមនុស្សយ៉ាងហោចណាស់ 6នាក់បានស្លាប់នៅក្នុងគ្រោះរញ្ជួយដី
មួយដែលបានកើតឡើងនៅទីក្រុង Chiba ភាគខាងកើត Tokyo និងបានបង្កអោយមាន
ការញ័ររង្គើរដល់តំបន់មួយចំនួនដែលនៅជិតៗនោះផងដែរ ។

ផ្ទះមួយខ្នងនេះត្រូវបានរងការបំផ្លាញដោយគ្រោះរញ្ជួយដីកាលពីព្រឹក
AP បានស្រង់សំដីរបស់មន្ត្រីឧតុនិយម ជប៉ុន អោយដឹងថា គ្រោះរញ្ជួយដីនេះមាន
កំរិត 6,3 រិចទ័រ នៅម៉ោង 8 និង 8 នាទី ម៉ោងក្នុងប្រទេសជប៉ុន ត្រូវនឹងម៉ោង 6
និង 8នាទី ម៉ោងនៅកម្ពុជា ។ គ្រោះរញ្ជួយដីនេះបានកើតឡើងនៅឯទីក្រុង Chiba
ភាគខាងកើត Tokyo ។
តាមការអោយដឹងពីអ្នកជំនាញ សហរដ្ឋអាមេរិច បាននិយាយថាការរញ្ជួយនេះមាន
ជុំរៅ 13 គីឡូម៉ែត្រ និង នៅភាគខាងកើតឆៀងខាងត្បូង ទីក្រុង Tokyo ចំង៉ាយ
123 គីឡូម៉ែត្រ ។ ក្នុងគ្រោះរញ្ជួយដីនេះបានបង្កអោយអាគារ បីខ្នងត្រូវបានបំផ្លាញ
មនុស្ស 6 នាក់បាត់បង់ជីវិត និង 3 នាក់ រងរបួស ។
មន្ត្រីឧតុនិយម ជប៉ុន អោយដឹងផងដែរថា គ្រោះរញ្ជួយដីនេះ គឺជាចំហាយរំញ័រនៃ
គ្រោះរញ្ជួយដីដ៏ធំដែលបានកើតឡើងកាលពីថ្ងៃទី 11 មីនា 2011 កន្លងទៅ ។
ចំពោះស្ថិតិថ្មីបំផុតស្តីពីគ្រោះមហន្តរាយដែលបានកើតឡើងកាលពីថ្ងៃទី 11 មីនានោះ មន្រ្តីប៉ូលីសម្នាក់បានអោយដឹងថា គិតមកដល់ពេលនេះ មានមនុស្សប្រមាណជា
13130 នាក់បាត់បង់ជីវិត និង 13718 នៅបាត់ខ្លួននៅឡើយ ៕
(ប្រភព CNN)
ដោយ:រដ្ឋា