អាមេរិក៖ វីដេអូក្លីបខ្លីៗ ចំនួនពីរត្រូវបានគេបង្ហោះតាមគេហទំព័រ You Tube ខណៈដែលវីដេអូទាំងនេះ បានបង្ហាញអំពីគូរស្នេហ៍ដ៏ជា្រលជ្រៅរវាងលោក Taylor Morris និងមិត្ដស្រីខណៈដែលមិត្ដស្រីរបស់លោក នាង Danielle Kelly នៅតែស្រឡាញ់លោក Taylor ដូចដើម បើទោះបីជាលោក ត្រូវបានពិការដៃជើងទាំងអស់ នៅក្នុងសមរភូមិនៃប្រទេស Afghanistan ក៏ដោយ។ គួររំលឹកផងដែរថា លោក Taylor Morris ត្រូវបានពិការដៃជើងទាំងអស់ នៅក្នុងការប្រយុទ្ធដ៏ធំមួយ ក្នុងប្រទេស Afghanistan កាលពីខែ ឧសភា ឆ្នាំ ១០១២ កន្លងទៅនេះ។

width=457

លោក Taylor Morris និងមិត្ដស្រី Danielle Kellyគួរបញ្ចាក់ផងដែរថា វីដេអូទី១ គឺបង្ហាញអំពីរូបភាព នៃអនុស្សាវរីយ៍ ដែលមិនអាចមិនភ្លេចបាន រវាងលោក​ Tylor និងមិត្ដស្រីរបស់លោកបានសាងរូមគ្នា 'A Love Story In 22 Pictures'.ចំណែកឯវីដេអូទី២ គឺការបង្ហាញអំពីការអបអរសាទរ ពីមនុស្សរាប់ពាន់នាក់ ដល់គូរស្នេហ៍ទាំងពីរ ក៏ដូចជាកាវិលត្រលប់ចូលមាតុប្រទេសវិញរបស់លោក Taylor ផងដែរ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕វីដេអូទី១

 

វីដេអូទី២

 

ដោយ៖ នារីប្រភព៖ carbonated