អាមរិក៖ Porsche Cayman គឺជាប្រភេទរថយន្ដថ្មីមួយទៀត ដែលត្រូវបានកែច្នៃឡើងដោយ ក្រុមហ៊ុន PDK រដ្ឋ Los Angeles ហសរដ្ឋអាមេរិក។

តាមការអោយដឹងពីក្រុមហ៊ុន កាលពីពេលថ្មីៗនេះថា រថយន្ដនេះត្រូវបានកែច្នៃឡើងតាមការចង់បានរបស់អតិថិជន ជាពិសេសគឺ ក្នុងឆ្នាំ ២០១៣នេះតែម្ដង។ ជាមួយនឹងកម្លាំងម៉ាស៊ីន ២៧៥សេះ (Hp) រថយន្ដនេះអាចដំណើរការបាន គ្រប់កាលៈទេសៈទាំងអស់ ជាពិសេសវាមានសភាពធន់ ទៅនឹងការប្រកួតលើទីលានតែម្ដង។


ក្រុមហ៊ុន PDK បានសង្ឃឹមយ៉ាងមុតមាំថា ក្នុងឆ្នាំ ២០១៣ខាងមុខនេះ រថយន្ដនេះនឹងអាច ទាក់ទាញអតិថិជនបានច្រើន ចូលមកទិញទៅប្រើប្រាស់។ តម្លៃរថយន្ដគឺ ៥២, ៦០០ដុល្លារ
ដោយ៖ នារី ប្រភព៖ yahoo