សិង្ហបុរី: បើតាមប្រភពពត៌មានបានចេញផ្សាយអោយដឹងថា យានជំនិះដល់ទៅ 7 គ្រឿងបានទទួលរងដោយបានខូចខាតយ៉ាងខ្លាំង  បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ័ដល់ទៅ  2លើក ក្នុងអំឡុងពេលតែ 15 នាទី ក្នុងកន្លែងតែមួយ។

width=494

គួរបញ្ជាក់ផងដែរថា  បើតាមរបាយការណ៍ក៏បានបញ្ជាក់បន្ថែមផងដែរថា គ្រោះថ្នាក់ដល់រន្ធត់នេះបានកើតឡើងនៅឯទីប្រជុំជន  Yishun ដែលស្ថិតនៅភាគខាងជើងប្រទេសសិង្ហបុរី កាលពីអំឡុងយប់ថ្ងៃអាទិត្យ ។ បើតាមសម្តីរបស់មន្រ្តីប៉ូលីសដែលបានទៅដល់កន្លែងកើតហេតុ នាវេលាម៉ោង11:20   នាទី យប់នោះ  បានអោយដឹងថា  ឧបទ្ទេវហេតុគ្រោះថា្នក់ចរាចរណ៍លើកដំបូង   គឹបានបណ្តាលមកពីមានការបុកគ្នារវាងរថយន្ត Taxi ជាមួយនឹងរថយន្តផ្សេងទៀត រួមទាំងម៉ូតូផងដែរ។

width=493

ដោយក្រោយមកបុរសដែលជាអ្នកបើករថយន្ត Taxi ក៏ដូចជាអ្នកបើកបរម៉ូតូត្រូវបានអោយដឹងថាបានរងរបួសជាទម្ងន់ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ ដើម្បីធ្វើការសង្រ្គោះបន្ទាន់។ លុះក្រោយមក មិនបានប៉ុន្មានផង ក្រុមមន្រ្តីប៉ូលីសដដែលនេះ ក៏បានទទួលដំណឹងមួយផ្សេងទៀតដែលថា  មានគ្រោះថ្នាក់ចរាចរណ៍ទីពីរ  បានកើតឡើងនៅកន្លែងតែមួយ  ពោលគឺរថយន្តTaxi ដល់ទៅ 3 គ្រឿងបានបុកគ្នាជាមួយនឹងរថយន្តទំនើប BMW ។

width=492

គួររំឮកផងដែរថា បន្ទាប់ពីមានឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍ជាលើកទីពីរនៅកន្លែងតែមួយមិនដល់រយៈពេល  15 នាទីនោះ  បានបង្កភាពភ្ញាក់ផ្អើលទៅដល់ប្រជាជនដែលរស់នៅក្នុងតំបន់នោះដោយបានបណ្តាលអោយបុរសជាអ្នកបើកបររថយន្ត  BMW  បានបាក់ជើង   នឹងបុរសមួយផ្សេងទៀតបានដាច់ស្លឹកត្រចៀក  ដែលភ្លាមៗនោះ  ពួកគេក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្រ្គោះបន្ទាន់៕

width=494

width=494

ដោយ ៖ រិទ្ធីប្រភព ៖ asiaone