តើមានរឿងអ្វីឈឺចាប់ជាងនេះ ពេលដឹងថាសង្សារដល់ថ្ងៃរៀបការ មនុស្សដែលធ្លាប់ស្និទ្ធស្នេហាមនុស្សធ្លាប់សន្យានឹងគ្នា បែរជាក្លាយជាប្រពន្ធរបស់គេ នេះគឺជាឃ្លាទួញសោកមួយ នៅក្នុងបទចម្រៀងថ្មី សង្សារខ្ញុំប្រពន្ធគេ ដែលច្រៀងដោយលោក កែវ វាសនា ក្នុងស៊ីឌីវ៉ុល ១៤៥ របស់ផលិតកម្មសាន់ដេ ដែលទើបតែចេញលក់កាលពីពេលថ្មីៗនេះ។

អត្ថន័យនៅក្នុងបទចម្រៀងនេះ និយាយពីការឈឺចាប់រកអ្វីថ្លែងមិនបាន របស់បុរសម្នាក់ នៅពេលដែលដឹងថា សង្សារជាទីស្រលាញ់របស់ខ្លួន មនុស្សដែលខ្លួនធ្លាប់ថ្នាក់ថ្នមស្រលាញ់ពេញបេះដូងដល់ថ្ងៃរៀបការ ហើយនឹងក្លាយជាប្រពន្ធរបស់អ្នកផ្សេង ដែលនឹងគ្មានថ្ងៃថាខ្លួននឹងបានថ្នាក់ថ្នមរូបនាងបានទៀត ជារៀងរហូតហើយ។

ពិតជាពិរោះ អន្លង់អន្លោច ហើយក៏កំសត់ខ្លាំងណាស់ដែរ ជាពិសេសសំរាប់អ្នកដែលបាន និងកំពុងជួបសាច់រឿងដូចអត្ថន័យនៅក្នុងបទចម្រៀងនេះ។

សូមសណ្តាប់បទ សង្សារខ្ញុំប្រពន្ធគេ ខាងក្រោមនេះ ទាំងអស់គ្នា ៖

width=380

ដោយ៖ សិលា