រសៀលថ្ងៃទិ១១ខែមេសា រញ្ជួយដីកម្លាំង៧.១រិច្ឆទ័របានកើតឡើង នៅ Fukushima និង
Ibaraki ធ្វើឲ្យយ៉ាងតិចណាស់ស្លាប់ម្នាក់។

តាមពត៌មានរបស់ស្ថាប័នឧត្តនិយមជប៉ុន រញ្ជួយដីកើតឡើងនៅម៉ោង 17:16 (GMT 16:16)
ស្នូរនៃរញ្ជួយមានចម្ងាយ ៣០គ.ម ពីក្រុង Iwaki ខ័ណ្ឌ Fukushima ទិសខាងនិរតី ហើយ
មានជម្រៅ ដី៦គ.ម ។

មន្ត្រីអគ្គីភ័យ Inashiki និង Ibaraki បានឲ្យដឹងថា ជនរងគ្រោះគឺបរុសអាយុ៤៦ឆ្នាំម្នាក់
នៅក្រុង Ryugasaki។ ក្រៅពីនោះ មាន៥នាក់ទៀតនៅ Ibaraki រងរបួស។ ព្រមានអំពីរលកយក្សស៊ូណាមី បានប្រកាសនៅតំបន់នេះ ដែលជាកន្លែង​ត្រូវរងគ្រោះ​
មហន្តរាយរញ្ជួយដី និងរលកយក្សស៊ូណាមី​កាលពីថ្ងៃ១១ខែមិនាកន្លងមក តែការ​ព្រមាន​
នេះក៏ត្រូវបានលុបចោល​វិញនៅពេលបន្តិចក្រោយមក។

ក្រុមហ៊ុនអគ្គីសនី TEPCO បានឲ្យដឹងថា ឡបន្សុត១-៣ នៅរោងចក្រអគ្គីសនីនុយគ្លេអែរ១
បានឈប់ប្រតិបត្តិការ ក្នុង៥០នាទីដោយសារប្រភពផ្គត់ផ្គង់អគ្គីសនីពីក្រៅត្រូវផ្តាច់។ ទោះបី
ជាទិន្នន័យសង្កេតឃើគ មិនមានអ្វីប្រែប្រួល ប៉ុន្តែ TEPCO នៅតែឲ្យ បុគ្គលិកកម្មករទាំង​អស់​
ទៅជម្លៀស ដោយសុវត្ថិភាព។ ក្រៅពីនេះ កាមេរាឃ្លាំងមើលដំណើរការ​របស់​ម៉ាស៊ីន​បូមទឺក​
នៅឡបន្សុត ក៏ត្រូវខូចខាតនៅពេលរញ្ជួយដីកើតឡើងដូច្នេះមិនទាន់មានវិធីណា​ដើម្បី​បញ្ជាក់​
ស្ថានភាព។

រញ្ជួយដីនេះកើតឡើងចំនឹងខួបរំលឹកមួយខែក្រោយពីការរញ្ជួយដី៩.០រិច្ឆឆទ័រនិងរលក
យក្ស​ស៊ូណាមីថ្ងៃ១១ខែមិនា។ ក្នុងទូទាំងជប៉ុនថ្ងៃនេះ ប្រជាជនឈប់ពីការងារ ហើយចាប់
ផ្តើមឧទ្ទិស នៅម៉ោង២និង៤៦នាទី ម៉ោងនៅជប៉ុន ចំពេលរញ្ជួយដីកើតឡើង។

ក្នុងទូទាំងជប៉ុនថ្ងៃនេះ ប្រជាជនឈប់ពីការងារ ហើយចាប់ផ្តើម
ឧទ្ទិស នៅម៉ោង២និង៤៦នាទី ម៉ោងនៅជប៉ុន ចំពេលរញ្ជួយដីកើតឡើង។