ព័ត៌មានអន្តរជាតិ ៖ ក្រុមអ្នកជំនាញវិទ្យាសាស្រ្តរុករកផូស៊ីល កាលពីថ្ងៃទី ១៥ កក្កដា ម្សិលមិញនេះ ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានប្រទះឃើញ លលាដ៍ក្បាលនាគដ៏ធំមួយ នៅឯឆ្នេរសមុទ្រ Charmouth beach ប្រទេសអង់គ្លេស នេះបើតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានប្លែកបរទេស spy ។

វាត្រូវបានលេចខ្លួនឡើងនៅលើឆ្នេរសមុទ្រមួយនេះ ដែលជាទីកន្លែង ជារឿយៗក្រុមអ្នកវិទ្យាសាស្រ្ត បានរកឃើញផូស៊ីល សត្វដាយនូស័រ ។ បើយោងតាមប្រភពសារព័ត៌មានដដែលនេះ បន្ថែមថា តាមពិតទៅ វាគឺជាលលាដ៍ក្បាលនាគ សិប្បនិម្មិតនោះទេ ក្រោយពីវាត្រូវបានធ្វើឡើង ដោយចំណាយពេលដល់ទៅ ២ ខែ ពីអ្នកជំនាញខាងជាងចម្លាក់។

គួរបញ្ជាក់ផងដែរថា គេបានចំណាយពេលដល់ទៅពេញមួយយប់ ក្នុងការនាំយកលលាដ៏ក្បាលនាគដ៏ធំមួយនេះ មកសំកាំងខ្លួននៅលើឆ្នេរសមុទ្រមួយនេះ ស្របពេលដែលវានឹងដើរតួជាសំខាន់ ក្នុងការថតផ្នែកខ្លះ នៃខ្សែភាពយន្តបរទេស ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ spy