អន្តរជាតិ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស បានអោយដឹងថា ស្ថាបនិកដែលជានាយករបស់ Facebook បានបង្ហាញពីការខកចិត្ត ខណៈពេលតម្លៃស្តុករបស់ក្រុមហ៊ុនមួយនេះធ្លាក់ចុះ។

គួរបញ្ជាក់ផងដែរថា ស្ថាបនិកដែលជានាយកក្រុមហ៊ុន Facebook គឺលោក Mark Zuckerberg បានបញ្ជាក់អោយដឹងបែបនេះ នៅក្នុងសន្និសិទកាសែតមួយដែលបានធ្វើឡើងនៅឯរដ្ឋ San Fran-cisco សហរដ្ខអាមេរិក។
លើសពីនេះទៅទៀត លោក Mark Zuckerberg បានសារភាពផងដែរថា ថ្មីៗនេះ ដំណើរការក៏ដូចជាសង្វាក់ផលិតកម្មនៃក្រុមហ៊ុនមួយនេះ ពោលគឺ តម្លៃស្តុកផ្ទាល់តែម្តងមានការធ្លាក់ចុះ ដែលគាត់ទទួចអោយចាត់វិធានការប្រសិទ្ធិភាពណាមួយ ដើម្បីអោយតម្លៃស្តុករបស់ក្រុមហ៊ុនមួយនេះ ងើបឡើងវិញសាជាថ្មី។

គួររំឮកផងដែរថា បណ្តាញទំនាក់ទំនងសង្គមដ៏មានប្រជាប្រិយភាពមួយនេះ មាននាក់ប្រើបា្រស់ដល់ទៅជិត ១ ពាន់លាននាក់ទូទាំងពិភពលោក ខណៈពេលដែល CEO របស់ក្រុមហ៊ុនមួយនេះ វ័យ ២៨ ឆ្នាំបានបញ្ជាក់បន្ថែមអោយដឹងផងដែរថា ៖ អំឡុងរយៈពេល ១០ ឆ្នាំក្រោយទៀត Face-book នឹងផ្សារជាប់ជាមួយនឹងប្រជាជនគ្រប់រូបទូទាំងសកលលោក៕
ដោយ ៖ រិទ្ធីប្រភព ៖ Sky