អន្តរជាតិ តាមការអោយដឹង ក៏ដូចជា​ ការបញ្ជាក់អះអាងពីអង្គការសុខភាពពិភពលោក (WH O)  ​ដែលបានចេញផ្សាយ នៅលើគេហទំព័រសារព័ត៌មានបរទេស  ABC  នាពេលកន្លងទៅបាន អោយដឹងថា​  មេរោគដ៏កម្រមួយ ដែលឆ្លងតាមទឹក នឹងអោយឈ្មោះថា មេរោគស៊ីខួរក្បាលមនុ ស្ស បានសម្លាប់មនុស្ស ១០ នាក់ហើយមកទល់បច្ចុប្បន្ននេះ។

width=479

មន្រ្តី​សុខា​ភិបាល​លោក​ សាគីល ម៉ាលីក​បាន​និយាយ​ថា មេ​រោគ​ស៊ី​ខួរ​ក្បាល​នេះ បាន​ធ្វើ​ឲ្យ​មនុ ស្ស​១០​នាក់​ស្លាប់​ក្នុង​ពេល ​៤ ​ខែ​ ។ លោក បាន​បញ្ជាក់​ថា ពី​មុន​មាន​ករណី​ជា​ច្រើន​ប៉ុន្តែ​តិច​តួច ​ណាស់​ដែល​ចំនួន​លម្អិត ត្រូវ​បាន​គេ​កត់​ត្រា​ទុក ។ អ្នក​ជំនាញ​ខាង​ជំងឺ​ឆ្លង លោក ហ្វៃ​សាល់​ម៉ះ ​មូដ​បាន​និយាយ​ថា  មេរោគ​នេះ​បាន​បង្ក​ឲ្យ​មាន​ជំងឺ​រលាក​ស្រោម​ខួរ​ដំណាក់​កាល​ដំបូង  ជា​ជំងឺ ​ដែល​មាន​អត្រា​ស្លាប់​៩០​ភាគ​រយ ។

រោគ​សញ្ញា​នៃ​មេ​រោគ​នេះ មាន គ្រុន​ក្តៅ ឆ្អើម ក្អូត​ចង្អោរ រួយ ក និង​ឈឺ​ក្បាល។​មេរោគ ​Naegle- ria​fowleri រស់​នៅ​ក្នុង​ទឹក​កខ្វក់​ក្តៅ​ឧណ្ហៗ ហើយ​តាម​ធម្មតា​ឆ្លង​ទៅ​មនុស្ស​នៅ​ពេល​ដែល​ទឹក​កខ្វ ក់​ចូល​ក្នុង​ខ្លួន មនុស្ស​តាម​ច្រមុះ​។ មេរោគ​នេះ បាន​ឆ្លង​កាត់​ភ្នាស​ច្រមុះ​ទៅ​កាន់​ខួរ​ក្បាល ហើយ ​បំផ្លាញ​ជា​លិកា​ស្រោម​ខួរ​ក្បាល​។

width=479

អង្គការ​សុខ​ភាព​ពិភព​លោក   (WHO )​ ក៏កំពុងតែ​ធ្វើ​ការ​ជា​មួយ​ក្រុម​មន្រ្តី​ប៉ាគី​ស្ថាន​  ​ដើម្បី​ស៊ើប​ អង្កេត​ករណី​ ទាំង​នេះ និង​រក​អោយ​ឃើញ​វិធាន​ការ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​បន្ថែម​ទៀត​។

លើសពីនេះទៅទៀត របាយការណ៍ដដែលបានបន្ថែមអោយដឹងផងដែរថា ប្រជាពលរដ្ឋនឹងមិន អាចឆ្លងជម្ងឺដ៏កាចសាហាវមួយនេះ បានទេ ប្រសិនណា ពួកគេមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការ រស់នៅ ពោលគឺ ការផឹកទឹកស្អាត ក៏ដូចជា មិនត្រូវមុជទឹកជាមួយនឹងទឹកកខ្វក់ជាដើម៕

ដោយ ៖ រិទ្ធី ប្រភព ៖ abcnews