លោកអ្នកប្រហែលជាធ្លាប់បានស្គាល់កម្មវិធី Instargram ហើយមើលទៅ វាជា App មួយនៅលើiOS និង Android ដែលប្រើប្រាស់សម្រាប់ កែរូបភាព ដែលថតមកហើយបង្ហោះចូលក្នុង Internetបានដោយងាយហើយឆាប់រហ័ស។/

រូបភាពស្រើបស្រាលដែលគេ Edit រួចបង្ហោះលើ Instargarm

ប៉ុន្តែកាលពីពេលថ្មីៗនេះ គេសង្កេតឃើញមានរូបភាពអាសអាភាសជាច្រើនត្រូវបានបង្ហោះពេញInstargram ក្រោមសញ្ញា #Pornography ដែលវាបានក្លាយជាបញ្ហាចំបងមួយដល់អ្នកប្រើប្រាស់Instargram។/រូបភាពអាសអាភាសនៅលើ Instargarm ត្រូបានគេបង្ហោះមានរូបគ្រប់ប្រភេទតែនៅក្នុងនោះភាគច្រើនជានារីដែលបានថតរូបស្រាតនៅក្នុងបន្ទប់ រូបភាពកំពុងតែរួមភេទ ជាមួយដៃគួ និងរូបភាពដែលកំពុងតែជួយខ្លួនឯងជាដើម ហើយមានខ្លះពេលបង្ហោះរូបភាពលើ Instargram បានដាក់លេខទូរសព្ទទំនាក់ទំនងទៀតផង ដែលនាំអោយកម្មវិធី Instargram នេះប្រែក្លាយជាកម្មវិធី Sex Online ដែលមនុស្សមួយចំនួនបានហៅថា Instarporn។វាជាបញ្ហាមួយធំព្រោះសព្វថ្ងៃ Instargram មានអ្នកប្រើប្រាស់ចំនួន ៨០ លាននាក់ ហើយក្នុងមួយថ្ងៃយ៉ាងតិចបំផុតក៏មានរូបភាពជាង ៥ លានសន្លឹកត្រូវបានបង្ហោះដែរ ខណៈដែលក្រុមការងាររបស់ Instargram មានត្រឹមតែ ១៣ នាក់ប៉ុណ្ណោះ ដូចនេះហើយពួកគេមិនមានលទ្ធភាពក្នុងការត្រួតពិនិត្យបានគ្រប់សព្វនោះទេ៕

ដោយ៖ ម៉ូកាប្រភពពី៖ dailymail