ព័ត៌មានអន្តរជាតិ ៖ ជាការពិត កាលពីថ្ងៃទី ១១ កន្លងទៅ វេលាម៉ោងប្រមាណជាង ១០ និង១៤ នាទីព្រឹក ទំព័រសារព័ត៌មានយើងខ្ញុំ បានចុះផ្សាយរួចមកហើយទាក់ទិនទៅនឹងបុរសជនជាតិចិនម្នាក់ បានអះអាងថាខ្លួន ពិតជាចាប់បាននូវមនុស្សចម្លែកAlien ដោយដាក់ចំណងជើងថា បុរសជនជាតិចិន បង្ហាញសាកសព Alien នៅក្នុងទូរបង្កករបស់ខ្លួន បន្ទាប់ពីបានដកស្រង់ចេញពីគេហទំព័រសារព័ត៌មានបរទេស។

ដោយឡែក នាពេលនេះ បើយោងតាមសេចក្តីរាយការណ៍ចុងក្រោយ ទាក់ទិននឹងករណីបុរសជនជាតិចិន ថាបានរកឃើញមនុស្សចម្លែកមួយនេះនោះ មកទល់នឹងពេលនេះ បុរសជនជាតិចិនរូបនេះ ដែលមានឈ្មោះថា លោក Li ត្រូវបានក្រុមមន្រ្តីប៉ូលីសចិន ធ្វើការចាប់ឃាត់ខ្លួនជាផ្លូវការហើយ ពីបទ បង្កើតឡើងនូវរឿងប្រឌិត ភូតកុហកសាធារណជន។
គួរបញ្ជាក់ផងដែរថា ការចាប់ឃាត់ខ្លួនលោក Li អាចធ្វើទៅបាន បន្ទាប់ពីមានការតាមដានស៊ើបអង្កេតពីក្រុមមន្រ្តីប៉ូលីសចិន និងបានរកឃើញថាតាមពិតទៅសាកសពមនុស្សចម្លែកដែលបានបង្កកទុកនៅក្នុងទូរទឹកកកនោះ មិនមែនជាការពិតនោះទេ តែវាគឺជាការប្រឌិតឡើង ដោយបង្កើតចេញពី កៅស៊ូដែលមានគុណភាពខ្ពស់តែប៉ុណ្ណោះ។

ចុចទីនេះ ដើម្បីមើលព័ត៌មានដើម ស្តីពីបុរសជនជាតិចិនរូបនេះ បង្ហាញអោយដឹងថាខ្លួនពិតជាប្រមាញ់បាននូវមនុស្សចម្លែក Alien ៕
ដោយ ៖ រិទ្ធីប្រភព ៖ huffingtonpost