ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍របស់គេហទំព័រសារព័ត៌មានបរទេសស្កាយ ​​​ ដែលទើបតែបានចេញផ្សាយ  កាលពីប៉ុន្មានម៉ោងមុននេះ  បានគូសបញ្ជាក់អោយដឹងថា នៅឯ សហរដ្ឋអាមេរិក ឯណោះវិញ  យ៉ាងហោចណាស់ មនុស្ស ៦ នាក់ បានស្លាប់បាត់បង់ជីវិត  បន្ទាប់ពីជួបគ្រោះធម្មជាតិ ព្បុះ Tornado បោកបក់មកលើរដ្ឋ  Texas របស់ប្រទេសនេះ។

width=435

គួរបញ្ជាក់ផងដែរថា គ្រោះធម្មជាតិលើកនេះ មិនត្រឹមតែបានបណ្តាលអោយមនុស្សស្លាប់ប៉ុណ្ណោះទេ តែក៏បានធ្វើអោយមនុស្សជាង ១០០ នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់និងស្រាល  ខណៈពេលដែលបានធ្វើអោយផ្ទះរាប់រយខ្នង  បានរងនូវការខូចខាតអស់ជាច្រើនផងដែរ។

width=436

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា ទីក្រុងដែលរងផលប៉ះពាល់ខ្លាំងជាងគេនោះគឺ ទីក្រុង Grabury  ដែលមានប្រជាពលរដ្ឋទាំងអស់សរុបចំនួនជាង ៨០០០ នាក់ ។បើយោងតាមសម្តីមន្រ្តីផ្លូវការ  លោក Roger Deeds  បានអោយដឹងថា  មនុស្សជាង ៥០នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្រុក  ដើម្បីធ្វើការសង្គ្រោះបន្ទាន់  ដោយឡែកបើនិយាយពីចំនួននៃអ្នកបាត់បង់ជីវិត    អាចនឹងបន្តកើតឡើង ដែលករណីនេះ  គឺជាការព្រូយបារម្ភ របស់អាជ្ញាធរមូលដ្ឋាន  តែក្រុមមន្រ្តីជំនាញ ក៏ដូចជា  ភ្នាក់ងារមានសមត្តកិច្ចក៏កំពុងចេញប្រតិបត្តិការជួយសង្គ្រោះរបស់ខ្លួន    ដើម្បីធានាអោយបានថា  ចំនួនអ្នកជនរងគ្រោះអាចកាត់បន្ថយតាមដែលអាចធ្វើទៅបាន៕

ដោយ ៖​ រិទ្ធីប្រភព ៖ ស្កាយ