ក្រៅពីបួនពណ៌ដូចទៅនឹង iPhone 6s និង iPhone SE ក្រុមហ៊ុន Apple អាចនឹងបន្ថែមពណ៌ខ្មៅងងឹតសម្រាប់ស្មាតហ្វូនជំនាន់ថ្មី ដែលនឹងបង្ហាញខ្លួននៅដើមខែកញ្ញា។

ព្រឹត្តិការណ៍បង្ហាញខ្លួនរបស់ iPhone នឹងត្រូវបានធ្វើឡើងនៅថ្ងៃទី ៧កញ្ញា ហើយព័ត៌មានលេចធ្លាយអំពីផលិតផលនេះ នៅតែបង្ហាញខ្លួនជាបន្តបន្ទាប់។ លើកនេះ គេហទំព័រ Mac Otakara របស់ជប៉ុន បានបង្ហោះរូបថតបង្ហាញថា iPhone 7 និង 7 Plus នឹងមានពណ៌ដល់ទៅ ៥ខុសគ្នា គឺមិនមែនមានតែបួនពណ៌ដូច iPhone SE និង iPhone 6s, 6s Plus នោះទេ។

រូបភាពនេះត្រូវបានគេជឿថា ជាប្រអប់ iPhone ដែលមានកាសគ្មានខ្សែនៅខាងក្នុង
ទន្ទឹមនឹងពណ៌ប្រាក់ ប្រផេះ រ៉ូសហ្គូល និងពណ៌លឿង គន្លឹះដាក់ស៊ីមរបស់ iPhone ជំនាន់ថ្មី ថែមទាំងមានពណ៌ខ្មៅរលើប។ មុននេះ ព័ត៌មានជាច្រើនយល់ថា Apple នឹងយកពណ៌ខ្មៅងងឹតមកជំនួសពណ៌ប្រផេះងងឹតដែលមានចាប់តាំងពីជំនាន់ iPhone 5 ។
ចំណែកប្រភពព័ត៌មានពីចិន បានឱ្យដឹងថា កាសរបស់ iPhone 7 និង 7 Plus នឹងជាប្រភេទគ្មានខ្សែ។ កាសទាំងនេះ មានរូបរាងចម្លែក បើធៀបនឹងកាស Ear Pods ជំនាន់មុនរបស់ Apple ។ រូបភាពបែកធ្លាយបង្ហាញថា iPhone ជំនាន់ថ្មី នឹងបំបាត់ចោលនូវរន្ធដោតកាស 3,5 mm តែវាប្រើរន្ធ lightning ដើម្បីជំនួស ឬប្រើកាស Bluetooth។
ចំណែកគេហទំព័រជំនាញខាងផលិតផលរបស់ Apple គឺ 9to5mac បានឱ្យដឹងថា កាសគ្មានខ្សែសម្រាប់ iPhone របស់ Apple ត្រូវបានដាក់ឈ្មោះថា AirPods ដើម្បីកុំឱ្យច្រឡំកាសមានខ្សែ EarPods។ យ៉ាងនេះក្ដី គេមិនទាន់ដឹងច្បាស់ថា កាសគ្មានខ្សែនឹងមកជាមួយ iPhone 7 និង 7 Plus ដែរ ឬអត់នោះទេ។
ប្រែសម្រួល ៖ តារាប្រភព ៖ businessinsider