ពិធីបុណ្យបូជាយញ្ញសត្វ រួមផ្សំជាមួយនឹងភ្លៀងធំ បានធ្វើឱ្យផ្លូវក្នុងរដ្ឋធានរីរបស់បង់ក្លាដែស ក្លាយជាទន្លេឈាមដ៏គួរឱ្យខ្លាច។

/

សមត្ថិកិច្ចនៅក្រុង Dhaka របស់ប្រទេសបង់ក្លាដែស បានប្រកាសឱ្យដឹងថា អាជ្ញាធរបានបង្កើតកន្លែងសម្លាប់សត្វរាបរយកន្លែង ដើម្បីឱ្យប្រជាជនប្រារព្ធពិធីបុណ្យ Eid al-Adha របស់សាសនាអ៊ីស្លាម ដែលត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ១៣កញ្ញា។

/

ប៉ុន្តែ ប្រជាជនជាច្រើននៅក្នុងក្រុង Dhaka បានរៀបចំពិធីបុណ្យនេះនៅក្នុងផ្ទះរបស់ពួកគេ ឬនៅក្បែរដងផ្លូវក្នុងក្រុង។ ជាលទ្ធផល ដងផ្លូវក្នុងក្រុងនេះ បានក្លាយជាទន្លេឈាមដ៏គួរឱ្យខ្លាច បន្ទាបពីមានភ្លៀងមួយមេធំ។

/

ដល់ព្រឹកថ្ងៃទី ១៤កញ្ញា ភ្លៀងបានរាំង ប៉ុន្តែ នៅលើដងផ្លូវក្នុងក្រុង Dhaka នៅតែមានពណ៌ក្រហមដូចឈាម ហើយគ្រឿងក្នុងជាច្រើនរបស់សត្វ បានជាប់នៅស្ទើរគ្រប់កន្លែង។

/

/

ពិធីបុណ្យបូជាយញ្ញ មានរយៈពេល ៣ថ្ងៃ ត្រូវបានសាសនិកអ៊ីស្លាមនៅលើពិភពលោករៀបចំធ្វើឡើងដើម្បីរំលឹកដល់ការដែល Abraham បានត្រៀមដើម្បីបូជាយញ្ញកូនប្រុស Ishmael មុនពេលទេវតាប្រទានសត្វចៀមមួយក្បាលដើម្បីធ្វើជារបស់ជំនួស។ បណ្ដាសកម្មភាពក្នុងពិធីបុណ្យនេះគឺការបួងសួង សែនថ្វាយគោ ចៀម ពពែ ឬសត្វអូដ្ឋ៕

ប្រែសម្រួល ៖ តារាប្រភព ៖ dailymail