កម្ពុជា៖ ភ្នំបូកគោគឺជាឧទ្យាជាតិ (Bokor Mountain National Park) មួយដ៏ស្រស់ត្រកាលដែលបានកកើតឡើង ក្នុងទឹកដីខេត្ដកំពត នៃព្រះរាជាណាចក្រកម្ពុជារបស់យើង តាំងពីយូរលង់ណាស់មកហើយ។ ឧទ្យានជាតិនេះ មានចំងាយ ១៨៩ គីឡូម៉ែត្រពីរាជធានីភ្នំពេញ (តាមផ្លូវជាតិលេខ ៣) និង ៤២​ គីឡូម៉ែត្រប៉ុណ្ណោះ ពីទីរូមខេត្ដកំពត។

width=457

បើសិនជាយើងទាំងអស់គ្នា ធ្វើដំណើរទៅដល់ជើងភ្នំបូកគោ នោះយើងនឹងបានឃើញដងផ្លូវធំៗ ឆ្ពោះទៅកាន់កំពូលភ្នំ ហើយអមទៅដោយរុក្ខជាតិតូចធំទាំងឡាយ ដែលលាស់ស្លឹក ផ្លែ និងផ្កាគួរជាទីរគយគន់។

width=458

ល្គឹកណាយើងទៅដល់កំពូលភ្នំភ្លាម នោះយើងហាក់បីដូចជាមានអារម្មណ៍ថា យើងបានទៅដល់ឋានសូគ៌សុបិន្ដមួយ ដែលយើងមិនដែលបានជូបអញ្ចឹង។ នៅលើកំពូលភ្នំ គឺមានអាកាសធាតុត្រជាក់ស្រិប ខ្យល់បក់រំភើយៗ ដែលអាចញ៉ុំាអារម្មណ៍យើង អោយមានភាពស្រស់ថា្លបានមួយរំពេជ្រ។ ធម្មជាតិតូចធំ ជួរភ្នំទាំងឡាយ លាតសន្ធឹងអមជុំវិញ ហាក់បីដូចជាផ្ទាំងគំនូរដែលគូរដោយវិចិត្រករដ៏ចំណានមួយអញ្ចឹង។

width=459width=457ទោះបីជាយ៉ាងណាក៏ដោយ ក៏ទីនោះសំបូរទៅដោយចំណីរអាហារ ដែលលោកអ្នកអាចទិញបរិភោគបានដែរ។ លើសពីនេះ គឺទីរូមខេត្ដកំពតផ្ទាល់តែម្ដង ពោលគឺលោកអ្នកអាចឈប់រថយន្ដទិញរបស់របរដូចជា ផ្លែឈើ ទឹក ម្ហូបអាហារ ជាពិសេស គឺអាហារសមុទ្រតែម្ដង។ អ្វីដែលអស្ចារ្យនោះ គឹថាទោះបីជារដូវនេះ ជាវស្សាន្ដរដូវក៏ដោយ ក៏ឧទ្យានជាតិភ្នំបូកគោ នៅតែអាចទាក់ទាញភ្ងៀវជាតិ និងអន្ដរជាតិមកចូលទស្សនាបានច្រើនផងដែរ។ នេះបើតាមការបង្ហាញពីអាជ្ងាធរ ដែលគ្រប់គ្រងនៅទីនោះ កាលពីចុងខែ សីហានេះ៕

 

ដោយ៖ រក្សាប្រភព៖ camtourism