បន្ទាប់ពីក្រុងប៉េកាំងទទួលប្រារព្ធ Olympics ហ្គេម សម្រាប់ឆ្នាំ ២០០៨ តារារាប់សិបនាក់ក្នុងជួរសិល្បៈចិន នឹងរួមដៃគ្នាក្នុងការបង្កើតខ្សែវីដេអូចម្រៀងថ្មីមួយ ប្រកបដោយភាពអស្ចារ្យ។

ឆ្នាំ ២០០៨ ក្រុងប៉េកាំងត្រូវជ្រើសរើសជាកន្លែងប្រារព្ធ ហ្គេម Olympics ក្នុងរដូវក្ដៅ។ ដើម្បីអបអរចំពោះព្រឹតិការណ៍នេះ តារាចិនរាប់សិបនាក់ ក្រោមការដឹកនាំរបស់ ឈិនឡុង បានរួមគ្នាផលិតខ្សែវីដេអូចម្រៀងមួយដែលមានចំណងជើងថា Welcome to Beijing (北京歡迎)។ រីឯឆ្នាំនេះ បើទោះជា Olympics ត្រូវបានធ្វើឡើងនៅ London ប៉ុន្ដែក្រុមអ្នកសិល្បៈរបស់ចិន នៅតែសម្រេចចិត្តផលិតខ្សែវីដេអូប្រហាក់ប្រហែលនេះ ប៉ុន្ដែលើកនេះ បទចម្រៀងនោះមានចំណងជើងថា Beijing bless you។
យោងតាមការបង្ហើបអោយដឹងដំបូង Beijing bless you មានលក្ខណៈធំជាង Welcome to Beijingកាលពីឆ្នាំ ២០០៨ ។ បទ Beijing bless you មានការចូលរួមពីតារាចំនួន ១០០ដួង និងអ្នករាំរាប់ពាន់នាក់។ មិនត្រឹមតែប៉ុណ្ណោះ Beijing bless you ត្រូវបានថតនៅលើទីតាំងផ្សេងៗគ្នាចំនួន ៥០នៅក្នុងរដ្ឋធានីផងដែរ។
បើទោះជាមានលក្ខណៈធំបែបនេះក្ដី ប៉ុន្ដែខ្សែវីដេអូនេះ នឹងត្រូវបានថតក្នុងរយៈពេលតែមួយសប្ដាហ៍តែប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ មានតារាចំនួន ១៦នាក់ហើយ ដែលបានសម្រេចការសំដែងរបស់ខ្លួន ក្នុងនោះមាន ឈិនឡុង, Li Bingbing, Fan Bingbing, Huang Xiaoming, និង Wang Fengជាដើម។
ខាងក្រោមនេះគឺជារូបភាពរបស់ Huang Xiaoming និង Fan Bingbing ថតក្នុងខ្សែវីដេអូខាងលើ ៖









ខាងក្រោមនេះគឺជាបទចម្រៀង Beijing Welcomes You ឆ្នាំ ២០០៨ ៖
ដោយ ៖ សូរីយ៉ាប្រភព ៖ zing