តារាចម្រៀងប្រជាប្រិយ Ne-Yo បានរួមគ្នាជាមួយនឹង Fabolous និងសេដ្ឋី Rap Diddy ក្នុងការចេញបទចម្រៀងថ្មីដែលមានចំណងជើងថា Should Be You។
ការពិតទៅបទចម្រៀងនេះបានចេញម្ដងរួចមកហើយកាលពីខែមុនដោយមាន Ne-Yo តែឯងដែលជាអ្នកច្រៀងប៉ុន្តែសម្រាប់បទចម្រៀងថ្មីនេះនឹងត្រូវបានថតឡើងវិញដោយមានការចូលរួមច្រៀងពី Diddy និង Fabolous ហើយបទចម្រៀងនេះនឹង ត្រូវបានចេញផ្សាយក្នុងអាល់ប៊ុម RED របស់Ne-Yo នាខែក្រោយនេះ៕
ដោយ៖ ម៉ូកាប្រភពពី៖ Idolator