ក្រុមហ៊ុនទូរស័ព្ទកូរ៉េខាងត្បូងអាចនឹងបំពាក់អេក្រង់កោងទៅលើម៉ូដែលស្មាតហ្វូនលំដាប់មធ្យមនៅពេលអនាគតដ៏ខ្លីខាងមុខ ដើម្បីបង្កើនភាពទាក់ទាញទៅលើផលិតផលរបស់ខ្លួន។

/

ទំព័រ ETNews បានឱ្យដឹងថា Samsung កំពុងមានគម្រោងបំពាក់អេក្រង់កោងទៅលើបណ្ដាផលិតផលស្ថិតក្នុងស៊េរី Galaxy A ។ ប្រភពព័ត៌មានឱ្យដឹងថា បច្ចេកវិទ្យាអេក្រង់ OLED កោង កំពុងត្រូវបានក្រុមហ៊ុនអភិវឌ្ឍជាមួយនឹងតម្លៃផលិតទាប ដែលជួយនាំយកមុខងារនេះបំពាក់លើបណ្ដាស្មាតហ្វូនលំដាប់មធ្យម។

Galaxy A series ត្រូវបានដាក់នៅក្រោមបណ្ដាស្មាតហ្វូនកំពូលរបស់ Samsung ដូចជា Galaxy S និង Galaxy Note ។ ស៊េរី Galaxy A ក្នុងឆ្នាំ ២០១៦ រួមមាន Galaxy A3, A5, A7 និង A9 បានជួយឱ្យក្រុមហ៊ុន Samsung ទទួលបានជោគជ័យក្នុងការប្រកួតប្រជែង។

/

ថ្វីបើនៅតែរក្សាបានតំណែងជាអ្នកផលិតស្មាតហ្វូនលំដាប់លេខមួយក្នុងពិភពលោក ប៉ុន្តែ ចំណែកទីផ្សាររបស់ Samsung កំពុងត្រូវបានគំរាមដោយបណ្ដា “តារា” អាស៊ីថ្មី ដូចជា Huawei, Oppo ។ល។ ការបំពាក់អេក្រង់កោងទៅឱ្យស៊េរី Galaxy A អាចជាគុណសម្បត្តិមួយដែលក្រុមហ៊ុន Samsung ចង់បង្កើតឡើងដើម្បីប្រជែងជាមួយគូប្រកួតនានាដែលលក់ស្មាតហ្វូនតម្លៃទាប។ បច្ចុប្បន្ន អេក្រង់ទើបកោង ទើបត្រូវបានក្រុមហ៊ុន Samsung បំពាក់នៅលើ Galaxy Note edge, Galaxy S6 edge, S7 edge។ល។

ប្រែសម្រួល ៖ តារាប្រភព ៖ Sammobile