នៅម៉ោង១១និង៣២នាទី (គឺម៉ោង២២ នៅភ្នំពេញ) ថ្ងៃ៧ខែមេសា រញ្ជួយដីកម្លាំង
៧.៤រិច្ឆទ័រ បានកើតឡើងនៅខែត្ត Myagi តំបន់ខាង ឦសានប្រទេសជប៉ុន។
ក្នុងរូបភាពដែលបានទូរទស្សន៍ NHK ថតបាននោះក្រោយពីការរញ្ជួយដីកើតឡើង
គេថតបានរង្វង់ពន្លឺដ៏ចម្លែក។ សាធារណមតិ ភាគច្រើនគិតថាវាជា UFO តែក៏មាន
អ្នខ្លះគិតថាវាគឺពន្លឺរបស់ការផ្ទុះអ្វីមួយ ឬគ្រាន់តែជាកាជះត្រឡប់ពន្លឺនៅពេលថត
តែបណ្ណោះ។ ប៉ុន្តែរដល់បច្ចុប្បន្ន គេនៅតែមិនទាន់កំណត់បានប្រាកដថារង្វង់
ពន្លឺនោះគឺជាអ្វីទេ។
ពួកអ្នកជំនាញការរញ្ជួយដីបាននិយាយថារញ្ជួយដី ដ៏ខ្លាំងមានរង្វាស់ ៧,៤ រិច្ឆទ័រ
បានវាយប្រហារជប៉ុនសារជាថ្មី កាលពីយប់ថ្ងៃព្រហស្បតិ៍នៅតំបន់ ដដែលដែល
បានរងគ្រោះដោយរញ្ជួយដី និងរលកស៊ូណាមីកាលពីមួយខែមុន។ មានការដាច់
ចរន្តអគ្គិសនីនៅផ្នែកជាច្រើននៃភាគឦសានប្រទេស