មកស្គាល់តារាស្រីថៃ ដែលមានមិត្ដប្រុសស្រស់សង្ខា ប៉ុន្មាននាក់នេះ

ស្នេហាប្រុសស្រី គឺជារឿង ដែលមនុស្សគ្រប់រូបគេចមិនផុត ហើយស្នេហានេះទៀតសោត គឺកើតឡើងរវាង ប្រុសនិងស្រី ដោយមិនប្រកាន់វណ្ណៈ និងពណ៌សម្បុរឡើយ ។ ជាក់ស្ដែង តារាស្រីថៃ ប៉ុន្មាននាក់នេះ សាងសេចក្ដីស្នេហាជាមួយនឹងមិត្ដប្រុស ដ៏ស្រស់សង្ហា ដែលមានអាជីពជសិល្បៈ និងក្រៅសិល្បៈ ៖

កញ្ញា Cheer Thikumporn

/

តារាស្រីប្រកបដោយទេពកោសល្យសម្ដែងកញ្ញា Cheer Thikumporn បានមានទំនាក់ទំនងស្នេហាជាមួយនឹងលោក Hi-So Big Bencharongkul រយៈពេល  ២ ឆ្នាំមកហើយ ។ យោងតាមបទសម្ភាសន៍ថ្មីមួយរបស់នាង តារាស្រីរូបស្រស់ម្នាក់នេះ បានសារភាពថា នាងបានជជែកជាមួយមិត្ដប្រុសរបស់នាងអំពីការរៀបការ ក្នុងពេលណាមួយ ។ ប៉ុន្ដែ គម្រោងរៀបការនេះ មិនកើតឡើងឆាប់ពេកនោះទេ ។

កញ្ញា Pooklook Fonthip

/

កញ្ញា Pooklook Fonthip បានបង្កើតទំនាក់ទំនងស្នេហារជាមួយតារាប្រុសស្រស់សង្ហា Mike Pattaradet ។

កញ្ញា Mai Davika

/

តារាស្រី ដែលមានសម្រស់ស្រស់សោភារូបនេះ មានទំនាក់ទំនងស្នេហាជាមួយ នឹងលោក Ter Chantavit រយៈពេល ៣ ឆ្នាំមកហើយ។  គូស្នេហ៍ទាំងពីរនេះ ពិតជាគួរឱ្យស្រឡាញ់មែនទែន ហើយតែងតែមានពេលវេលា ដ៏ផ្អែមល្ហែមជាមួយគ្នា ។

កញ្ញា Jakjaan Akhamsiri

/

តារាស្រីប្រកបដោយទេពកោសល្យសម្ដែងកញ្ញា Jakjaan គ្រោងនឹងរៀបការជាមួយមិត្ដប្រុសក្រៅអាជីពសិល្បៈរបស់នាង នៅថ្ងៃទី ២៨ មេសា ឆ្នាំ ២០២១ ក្រោយរយៈពេលពីរឆ្នាំ នៃការបង្កើតទំនាក់ទំនងស្នេហា ។  នៅលើទំព័រ Instagram ផ្លូវការរបស់នាង តារាស្រីរូបនេះ បានបង្ហោះ រូបថតព្រីវ៉េឌីងដ៏ផ្អែមល្ហែមរបស់នាង ជាមួយគូស្នេហ៍ ។

កញ្ញា Yard Yardthip

/

តារាស្រីវ័យ ៣៤ ឆ្នាំរូបនេះ នឹងរៀបការជាមួយមិត្ដប្រុសក្រៅអាជីពសិល្បៈរបស់នាង នៅខែមេសាខាងមុខនេះ ក្រោយការសាងស្នេហ៍រយៈពេល ២ ឆ្នាំ ។

កញ្ញា Green Ausadaporn

/

កញ្ញា Green Ausadaporn មានទំនាក់ទំនងស្នេហាជាមួយនឹងលោក Thanwa Suriyajak រយៈពេល ៧ ឆ្នាំមកហើយ ៕

 ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate