ជាការពិតណាស់ គ្មានបុគ្គលិកណាម្នាក់ហ៊ាននិយាយប្រាប់អ្នកអំពីសញ្ញាទាំងនេះនោះទេ ហើយអ្នកត្រូវតែស្វែងយល់ដោយខ្លួនឯង។

ខាងក្រោមនេះគឺជាសញ្ញាទាំង៩ ដែលប្រាប់ឱ្យដឹងថា អ្នកមិនសមធ្វើជាមេដឹកនាំ ៖

១. និយាយជាមួយបុគ្គលិកថា “នេះជាវិធីដែលក្រុមហ៊ុនប្រតិបត្តិ បងប្អូនអាចចូលចិត្តវា ឬឈប់ពីការងារ”។

/

មេដឹកនាំធំៗ តែងតែសម្របខ្លួន និងធ្វើឱ្យខ្លួនមានជំហររឹងមាំ ប៉ុន្តែ ពួកគេនឹងមិនដែលប្រព្រឹត្តចំពោះបុគ្គលិកជាមួយនឹងអកប្បកិរិយាបែបនេះនោះទេ។

២. តែងតែចង់ក្លាយជាមនុស្សល្អទាំងស្រុងក្នុងភ្នែករបស់មនុស្សរាល់គ្នា

/

អ្នកដឹកនាំល្អ តែងដឹងអំពីរបស់អ្វីដែលសំខាន់ពិតៗ។ ពួកគេដឹងនូវគោលបំណង និងមូលហេតុរបស់ខ្លួន។ ការដំណើរការក្រុមហ៊ុនមួយ មិនមែនដូចទៅនឹងការប្រឡងធម្មតាដែលមេដឹកនាំត្រូវព្យាយាម ដណ្ដើមជ័យជំនះ និងកេរិ៍្តឈ្មោះ។ បើសិនអ្នកកំពុងចំណាយពេលទាំងអស់ ដើម្បីក្លាយជាមនុស្ស “ត្រឹមត្រូវ” ក្នុងភ្នែករបស់អ្នករាល់គ្នា នោះវាមិនមែនជាការងារដែលត្រូវធ្វើរបស់មេដឹកនាំនោះទេ។

៣. លូកដៃចូលក្នុងកិច្ចការទាំងអស់

/

មេដឹកនាំល្អ តែងតែចេះសហការណ៍ និងជឿទុកចិត្តលើបុគ្គលិករបស់ខ្លួន ពោលគឺមិនឱបក្រសោបការងារ ឬអំណាចទាំងអស់ ព្រោះថា ពួកគេដឹងថា បុគ្គលិករបស់ខ្លួនអាចធ្វើបានល្អនូវកិច្ចការណាមួយ។

៤. តែងតែស្អប់អ្នកដទៃ បើទោះជានៅក្នុងចិត្ត ឬដោយបើកចំហ

/

អ្នកដឹកនាំល្អ តែងចេះថ្លឹងថ្លែងអំពីទំនាក់ទំនងការងារ។ ពួកគេតែងចង់ឱ្យបុគ្គលិកមានការរីកចម្រើន។ អ្នកនឹងមិនអាចក្លាយជាអ្នកដឹកនាំល្អ បើសិនចេះតែស្អប់អ្នកដទៃ។

៥. ប្លន់ស្នាដៃរបស់អ្នកដទៃ

/

មេដឹកនាំឆ្លាតវៃ តែងលើកតម្កើង ឬលើកសរសើរស្នាដៃរបស់បុគ្គលិក។ ចំណែកមេដឹកនាំមិនល្អ តែងតែដណ្ដើមស្នាដៃរបស់អ្នកដទៃ។

៦. ខ្វះការអធ្យាស្រ័យ

/

មេដឹកនាំធំៗតែងតែប្រើប្រាស់មនោសញ្ចេតនា។ ក្រុមហ៊ុនមួយមិនអាចដឹកនាំដោយគ្រាន់តែប្រើអំណាចផ្ដាច់ការ និងគ្មានមនោសញ្ចេតនានោះទេ។

៧. មិនយល់ច្បាស់អំពីខ្លួនឯង

/

មេដឹកនាំធំ តែងដឹងអំពីខ្លួនឯង ព្រោះពួកគេដឹងថា ត្រូវយល់ខ្លួនឯងមុននឹងយល់អ្នកដទៃដែលកំពុងជួបលំបាក។ អ្នកត្រូវតែដឹងថា ខ្លួនឯងជាអ្នកណាឱ្យប្រាកដ ទើបអាចធ្វើជាមេដឹកនាំល្អបាន។

៨. អ្នករាល់គ្នាមិនទុកចិត្តអ្នក

/

៩. មិនចង់ឱ្យអ្នកណាដឹងអំពីជីវិតផ្ទាល់ខ្លួន

/

ប្រែសម្រួល ៖ តារាប្រភព ៖ Entrepreneur