បើសិនមើលពីមុខ អ្នកនឹងឃើញថា iPhone ជំនាន់ថ្មីដែលមានសមត្ថភាពទប់ទល់នឹងជម្រាបទឹករបស់ Apple មិនខុសពីម៉ូដែលដែលបានចេញលក់កាលពីឆ្នាំមុននោះទេ។

/

iPhone 7 Plus និង iPhone 6s Plus មានអេក្រង់ 5,5 inch រីសូលីសឹន Full HD ដូចគ្នា។ ទម្ងន់របស់ម៉ូដែលថ្មី ១៨៨ក្រាម គឺស្រាលជាង iPhone 6s Plus ៤ក្រាម។

/

ពេលគេមើលពីខាងមុខ iPhone 7 Plus មានរូបរាងដូចទៅនឹង iPhone 6s Plus រាប់តាំងពីស្ពិកឃើរ (ប្រដាប់បំពងសម្លេងពេលហៅ ឬទទួលទូរស័ព្ទ) ទីតាំងកាមេរ៉ាមុខ រួមទាំងប៊ូតុងស្កេនក្រយៅដៃ។

/

iPhone 7 Plus (ខាងឆ្វេង) មានប៊ូតុង Home ប្រភេទថាច់។ នៅពេលគេចុចទៅលើវា ប៊ូតុងនេះ លែងស្រុតចុះ និងលែងមានសម្លេងដូចនៅលើ iPhone ជំនាន់មុន។

/

ប៉ុន្តែ ពេលមើលទៅលើខ្នង គេឃើញថា iPhone 7 Plus មានភាពខុសគ្នា បើធៀបនឹង iPhone 6s Plus និង 6 Plus។ ខ្នងរបស់ iPhone 7 Plus លែងមានខ្សែអង់តែនដូចមុន។ ប៉ុន្តែ ពណ៌ និងវត្ថុធាតុអាលុយមីញូម នៅតែដូចគ្នា។

/

ចំនុចដែលមានភាពខុសគ្នាឆ្ងាយ នោះគឺ iPhone 7 Plus មានបណ្ដុំកាមរ៉ាធំដែលមានឡែនចំនួនពីរ។ នៅពេលមើលជិត អ្នកនឹងឃើញថា ភ្លើង Flash របស់ iPhone 7 Plus គឺប្រភេទភ្លើងដែលមាន ៤អំពូល ជំនួសឱ្យភ្លើង LED ភ្លោះ ដូចនៅលើ 6s Plus។

/

បណ្ដុំកាមេរ៉ារបស់ 7 Plus (ខាងក្រោម) លយចេញមកក្រៅច្រើនជាង បើធៀបនឹង iPhone 6s Plus។

/

ក្រៅពីកាមេរ៉ា និងខ្នង នៅមានចំនុចដែលអាចយកមកបែងចែកថា មួយណាជា iPhone 7 Plus មួយណាជា 6s Plus នោះគឺស៊ុមព័ទ្ធជុំវិញ។ នៅលើ iPhone 7 Plus គូទរបស់វាលែងមានរន្ធដោតកាស 3,5 mm ប៉ុន្តែវាជំនួសមកវិញដោយស្ពិចឃើរវែង។

/

ស៊ុម និងភាពស្ដើងរបស់ iPhone 7 Plus ដូចបេះបិទទៅនឹង iPhone 6s Plus។

/

ប៉ុន្តែ បើសិនជាមើលដោយយកចិត្តទុកដាក់ អ្នកនឹងដឹងថា Apple បានផ្លាស់ប្ដូររូបរាងរបស់ប៊ូតុងសម្លេងនៅចំហៀងខាងឆ្វេង។ ប៊ូតុងសម្លេងត្រូវបានគេធ្វើឱ្យស្ដើងជាងមុន។

/

ទីតាំងប៊ូតុងបិទបើកទូរស័ព្ទ និងបន្ទះដាក់ស៊ីម មិនមានការប្ដូរផ្លាស់ ហើយវានៅតែស្ថិតនៅចំហៀងខាងស្ដាំ។

/

ប៉ុន្តែ នៅពេលគេចុចទាញចេញ បន្ទះដាក់ស៊ីមរបស់ iPhone 7 Plus (ខាងក្រោម) មានបន្ថែមស្រទាប់កៅស៊ូពណ៌ខ្មៅព័ទ្ធជុំវិញ។ iPhone 7 Plus មានសមត្ថភាពទប់ទល់នឹងជម្រាបទឹក និងធូលីតាមស្ដង់ដា IP67។ បើតាមទ្រឹស្ដី ស្មាតហ្វូននេះ អាចទប់ទល់នឹងជម្រាបទឹកក្នុងជម្រៅ ១ម៉ែត្រ ក្នុងរយៈពេល ៣០នាទី។

ប្រែសម្រួល ៖ តារាប្រភព ៖ vnexpress