ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស huffingtonpost កាលពីវេលាព្រឹកមិញនេះ បានគូសបញ្ជាក់អោយដឹងថា បុរសស្រវឹងដែលជាអ្នកបើករថយន្តម្នាក់ ត្រូវបានរកអោយឃើញថា ពិតជាមានសំណាងហួស ដោយមិនបានស្លាប់បាត់បង់ជីវិតនោះទេ បន្ទាប់ពីបើករថយន្ត ធ្លាក់ពីកំពស់ជាង ១៥ ម៉ែត្រ ពីលើច្រាំងថ្មសមុទ្រមួយកន្លែង។

ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីគ្រោះថ្នាក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង ៥ និង ៤៥ នាទីព្រឹកថ្ងៃច័ន្ទកន្លងទៅ នៅឯច្រាំងថ្មសមុទ្រ San Di-ego រដ្ខ Carlifornia សហរដ្ឋអាមេរិក ។ យ៉ាងណាមិញ បើយោងតាមសម្តីលោក Maurice Luque មន្រ្តីផ្លូវការមកពីនាយកដ្ឋានសង្គ្រោះបន្ទាន់ពន្លត់អគ្គីភ័យ San Diego (San Diego Fire-Rescue Department) អោយដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថាមានបុរសម្នាក់បានជួបនឹងឧបទ្ទេវហេតុនេះហើយនោះ ក្រុមការងារជួយសង្រ្គោះយើងខ្ញុំ ក៏បានចុះទៅដល់កន្លែងកើតហេតុ ដោយបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាលតាមរយៈការហោះហើរឧទ្ធម្ភាគចក្រ។

ដោយឡែក រថយន្តមួយគ្រឿងនោះវិញ ក៏ត្រូវបានមន្រ្តីជំនាញស្ទូច និងយកទៅរក្សាទុកនៅឯនាយកដ្ឋាន ។ គួររំឭកផងដែរថា បុរសដែលជាជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណរូបនោះ ត្រូវបានផ្តន្ទាទោស ទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ ក៏ដូចជា ធ្វើការផាកពិន័យពីបទបើកបរក្នុងស្ថានភាពស្រវឹង៕
ចងចាំ ៖ ស្រវឹងសូមកុំបើកបរ បើបើកបរសូមកុំពិសារគ្រឿងស្រវឹង គោរពច្បាប់ចរាចរណ៍ គឺគោរពអាយុជីវិតខ្លួនឯង និងអ្នកដទៃ៕
ដោយ ៖ រិទ្ធីប្រភព ៖ huffingtonpost