អន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស ដែលទើបតែបានចេញផ្សាយនាពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា វីដេអូមួយដែលបានថតចាប់ទៅនឹងសកម្មភាពរបស់ថៅកែ បារ មួយកន្លែង វាយតប់ទៅលើបុរសវ័យចំណាស់ម្នាក់ដែលជាអ្នកបើកឡានតាក់ស៊ីនោះ ត្រូវបានលេចធ្លាយដោយបានបង្ហោះចូលទៅក្នុងគេហទំព័រវីដេអូដ៏ពេញនិយម youtube ខណៈពេលដែលសកម្មភាពមួយនេះ ត្រូវបានរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកប្រើប្រាស់ប្រព័ន្ធអ៊ិនធើណែត។

គួរបញ្ជាក់ផងដែរថា រឿងហេតុការណ៍វាយតប់បុរសវ័យចំណាស់ដែលជាអ្នកបើកឡានតាក់ស៊ីនេះ ត្រូវបានបញ្ជាក់អោយដឹងថា បានកើតឡើងនៅក្នុងក្រុង Towada ប្រទេសជប៉ុន ស្របពេលប្រភពបានបញ្ជាក់អោយដឹងថា មូលហេតុដែលបានធ្វើអោយបុរសដែលជាថៅកែ បារ មួយកន្លែងដែលមានឈ្មោះថា Host Club រូបនោះ ឈានទៅដល់ការប្រើអំពើហឹង្សា ក៏ដោយសារតែបុរសវ័យចំណាស់ដែលជាអ្នកបើកតាក់ស៊ី បានបដិសេធទៅនឹងការដឹកភ្ញៀវនារីម្នាក់ដែលស្ថិតនៅក្នុងស្ថានភាពស្រវឹងខ្លាំង បន្ទាប់ពីមានការ Call ហៅពីសំណាក់លោកថៅកែរូបនោះ។
ដោយឡែក មកទល់នឹងពេលនេះ បុរសរូបនោះ ត្រូវបានភ្នាក់ងារមានសមត្តកិច្ចបានធ្វើការចាប់ឃាត់ខ្លួនហើយ ជ្រាបកាន់តែច្បាស់ តាមដានទស្សនានូវវីដេអូខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ រិទ្ធីប្រភព ៖ rocketnews24