គេហទំព័ររបស់ចិន ទើបតែបានផ្គត់ផ្គង់រូបភាពពិតប្រាកដរបស់ Galaxy Note II ដែលប្រើស៊ីមពីរ ក្នុងពេលដែលរូបរាង និងរូបសណ្ឋានដូចនឹង Version អន្តរជាតិស៊ីមមួយ។
ជាក់ស្តែងតាម My Driver, Galaxy Note II Version ស៊ីមពីរ មិនត្រូវបានដាក់លក់ទូលំទូលាយនៅលើទីផ្សារទេ ពោលគឺផលិតផលនេះផ្គត់ផ្គង់លក់តែនៅលើទីផ្សារប្រទេសចិន សំរាប់តែក្រុមហ៊ុនទូរ-ស័ព្ទចល័ត China Unicom។
សំរាប់ Hardware ត្រូវបានបង្ហាញថាដូចនឹង Galaxy Note II Version អន្តរជាតិដែលទើបបានបង្ហាញណែនាំកន្លងទៅថ្មីៗនេះ។ ស្មាតហ្វូន Note II របស់ China Unicom នឹងក្លាយជាស្មាតហ្វូនប្រើស៊ីមពីរមាន Hardware ខ្ពស់ជាងគេបំផុតគិតចាប់តាំងពីមុនរហូតដល់បច្ចុប្បន្ននេះ។ ស្មាតហ្វូនត្រូវបានបំពាក់នូវអេក្រង់ Super AMOLED HD 5,5 innh, CPU Quad-Core ល្បឿន1,6 GHz Exynos 4412 និងRAM2GB, camera 8 MP, ប្រើប្រព័ន្ធប្រតិបត្តិការ Android 4.1។
រូបភាពពិតប្រាកដមួយចំនួនពី Galaxy Note II ស៊ីមពីរ ៖




តាម My Driver, នេះជា model ដែល Samsung ផលិតសំរាប់តែ China Unicom គឺមិនមែនជាទូរស័ព្ទស៊ីមពីរក្លែងក្លាយរបស់ Note II ទេ
ដោយ៖ សិលា ប្រភព៖ VE