ក្រុមបាល់ទាត់ Manchester City ដែលឈរនៅលំដាប់លេខ ២ ក្នុងតារាង BPL នោះកំពុងតែមានបញ្ហាជាបន្តបន្ទាប់ពីបញ្ហាថវិការ មកដល់បញ្ហាកីឡាករទៀតផង។កាលពីពេលថ្មីៗនេះកំពូលកីឡាកររបស់ ManCity គឺ Mario Balotelli ត្រូវបានគេឃើញមានបញ្ហារកវាយគ្នាជាមួយអ្នកដឹកនាំក្រុម និងជាគ្រូរៀបចំយុទ្ធសាស្រ្តលោក Roberto Mancini នៅក្នុងតារាងហ្វឹកហាត់របស់ក្រុម ManCity ផ្ទាល់តែម្ដង។គេមិនបានដឹងទេថាតើមានអ្វីកើតឡើងចំពោះអ្នកទាំង ២ គេគ្រាន់តែដឹងថា Mancini បាននិយាយជាមួយ Balotelli ហើយក្រោយមកក៏ផ្ទុះជាជម្លោះតែម្ដង នេះប្រហែលជាបណ្ដាលមកពីជម្លោះពាក្យសម្ដី។ ភ្លាមៗនោះអ្នកនៅក្បែរៗនោះរួមទាំងលោក Brian Kidd ជាគ្រូបង្វឹកផងក៏បានចូលទៅចាប់អ្នកទាំង ២ ចេញពីជម្លោះ។រដូវកាលមុននៃ BPL គឺកីឡាករ Balotelli បានដើតួយ៉ាងសំខាន់ដែលនាំឱ្យ ManCity ទទួលបានពានរង្វាន់ តែសម្រាប់រដូវកាលនេះវិញ ទើបតែបើករដូវកាលបានជាង ៣០ ប្រកួតប៉ុណ្ណោះ មើលទៅគេហាក់ដូចជាមានបញ្ហាច្រើនណាស់ តែយ៉ាងណា ManCity នៅតែឈរនៅលំដាប់លេខ ២ ដដែល៕

ដោយ៖ ម៉ូកាប្រភពពី៖ Skysport