តាមប្រភពជាច្រើនបានឲ្យដឹងថា Galaxy S5 នឹងជាម៉ូដែលដំបូងគេរបស់ស៊េរីផលិតផល Galaxy S-series ដែលត្រូវបានបំពាក់ សំបកស៊ុមនៃតួទាំងមូល ធ្វើពីលោហធាតុ។

នៅពេលបង្ហាញខ្លួន Smartphone Galaxy S4 បានក្លាយទៅជាស្មាតហ្វូនមួយ ក្នុងចំណោមស្មាតហ្វូនមួយចំនួនទៀត ដែលត្រូវបានគេវាយតំលៃខ្ពស់ នៅលើទីផ្សារ យ៉ាងឆាប់រហ័ស។ ជាក់ស្តែងSamsung ហាក់ដូចជាមិនទាន់ស្កប់ស្កាល់ និងឈប់ត្រឹមនេះឡើយ នៅពេលដែលក្នុងពិភពបច្ចេកវិទ្យា បានលេចចេញនូវព័ត៌មានចចាមអារាមមកថា ក្រុមហ៊ុនកូរ៉េមួយនេះ ជិតធ្វើការបង្ហាញនូវស្មាតហ្វូនថ្មីមួយទៀតដែលមានឈ្មោះថា Galaxy S5 ជាមួយនឹង Features ថ្មីៗ ល្អៗជាងមុន ជាច្រើនទៀត។

ជាក់ស្តែង តាមប្រភពពីគេហទំព័រកូរ៉េ ETNews បានឲ្យដឹងថា លទ្ធភាពច្រើន Galaxy S5 នឹងត្រូវបានរចនាម៉ូត មានសមត្ថភាពការពារបាននូវជម្រាបទឹក និងធូលី ដូចទៅនឹងគំរូស្មាតហ្វូន Xperia មួយចំនួនរបស់ Sony។ បន្ថែមពីលើនោះ ប្រភពខាងលើដដែលបានបន្តឲ្យដឹងថា គំរូស្មាតហ្វូនថ្មីនេះ នឹងមានការរចនាម៉ូតសំបកទាំងមូលធ្វើពីលោហធាតុ មិនអាចដោះបាន ហើយបច្ចុប្បន្នក្រុមហ៊ុន Samsung មានគំរូពីរបី ពិសោធសាកល្បងប្រើប្រាស់ នូវបណ្តាលោហធាតុថ្មីៗនេះហើយ។

/រូបភាពពី 91mobiles

និយាយពីរូបសណ្ឋាន Hardware របស់ Galaxy S5 វិញ បច្ចុប្បន្នព័ត៌មានជាច្រើនបានឲ្យដឹងថាវានឹងបំពាក់នូវអេក្រង់ទំហំ 5,2” ជាមួយនឹងកាមេរ៉ាក្រោយ 16 megapixel និងកាមេរ៉ាមុខទំហំ 5 megapxiel។ Galaxy S5 អាចនឹងបំពាក់នូវ CPU 8 Core ជាមួយនឹង RAM ពី 2 ដល់ 3 GB និងនឹងត្រូវបានដំឡើងរួចជាស្រេចនូវប្រព័ន្ធប្រតិបត្តិការថ្មីបំផុត Android 4.4 KitKat ផងដែរ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- នារីម្នាក់ មានសមត្ថភាពដ៏អស្ចារ្យដូច X-Man បង្កការភ្ញាក់ផ្អើល ពេញហាងកាហ្វេ (មានវីដេអូ)- ស្មាតហ្វូនស៊េរីខ្ពស់ៗមួយណា ដែលមានភាព ធន់រឹងមាំ ជាងគេ នៅពេលបច្ចុប្បន្ននេះ? - Galaxy Round: ស្មាតហ្វូនដំបូងគេមានអេក្រង់ OLED កោង, Hardware ដូច Note 3 បង្ហាញខ្លួន- Apple នឹងធ្វើការបង្ហាញណែនាំ iPad ថ្មី នៅថ្ងៃទី ២២ ខែតុលា ខាងមុខនេះ- អស្ចារ្យមែន! កំពូលការប្រយុទ្ធ រវាងម្រាមដៃមនុស្សពិតៗ និងរូបគំនូរជីវចល (មានវីដេអូ)

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត​ សូមចុចត្រង់នេះ !!!

ប្រែសម្រួល៖ សិលាប្រភព៖ Vexpress