មានសាលារៀនជាង 100 នៅក្នុងខេត្តមួយចំនួនក្នុងប្រទេស កូរ៉េខាងត្បូងត្រូវបាន
បិទទ្វារមួយរយៈ ដោយសារមានការផ្តល់ពត៌មានពីក្រុមអ្នកវិទ្យាសាស្រ្តក្នុងប្រទេស
បានអោយដឹងថាពួកគេបានរកឃើញមានសារធាតុវិទ្យុសកម្មនៅក្នុងទឹកភ្លៀង
កាលពីព្រឹកថ្ងៃទី 7មេសា ម្សិលម៉ិញនេះ ។
តាមការអោយដឹងពីអ្នកជំនាញ នុយក្លែអ៊ែរ របស់កូរ៉ខាងត្បូងថា សារធាតុ អ៊ីយ៉ូដ
131 និង cesium 137 ត្រូវបានរកឃើញនៅក្នុងទឹកភ្លៀងកាលពីព្រឹកថ្ងៃទី 7 មេសា
ម្សិលម៉ិញ ។

មន្ត្រី អប់រំនៃខេត្ត Gyeonggi ដែលនៅជិតទីក្រុង សេអ៊ូល បានចេញសេចក្តីប្រកាស
ផ្តល់សិទ្ធដល់បណ្តាសាលា ទាំងឡាយអោយអនុវត្តន៍នូវច្បាប់កំណត់បិទទ្វារ រឺផ្អាក
អនុវត្តន៍សកម្មភាពតាមធម្មតា ប្រចាំថ្ងៃក្នុងសាលារបស់ខ្លួនដោយខ្លួឯង ។ ក្នុងនោះ
មានសាលាចំនួន 126 បានបិទទា្វរ និង សាលាចំនួន 43 ផ្សេងទៀតនៅបង្រៀនជា
ធម្មតាតែ អនុញ្ញាតអោយសិស្សសំរាកមុនម៉ោងកំណត់ ។
តាមសេចក្តីប្រកាសរបស់រដ្ឋមន្ត្រី កូរ៉េខាងត្បូងអោយដឹងថាកំរិតសារធាតុវិទ្យុសកម្ម
ដែលមាននៅក្នុងទឹកភ្លៀងនោះមានកំរិតទាបបំផុតមិនបង្កអោយមាន គ្រោះថ្នាក់ដល់
សុខភាពឡើយ ។ រដ្ឋាភិបាលក៏មិនបានធ្វើកាប្តឹងដល់ប្រទេសជប៉ុន ដែលបានបូបទឹក
ដែលមានផ្ទុកសារធាតុវិទ្យុសកម្ម ចំនួន 11.500 តោនពីរោងចក្រអគ្គីសនីដែលដើរ
ដោយថាមពល នុយក្លេអ៊ែរ Fukushima I ចូលទៅក្នុងមហាសមុទ្រ ប៉ាស៊ីហ្វិច ដែរ ។
ដោយឡែកតាមការធ្វើស្ថិតិដ៏ថ្មីបំផុតមួយ បានអោយដឹងថាចំនួនភ្ញៀវទេសចរណ៍
បរទេសដែលទៅប្រទេសជប៉ុន មានការធ្លាក់ចុះប្រមាណជា 75% បន្ទាប់ពីមានគ្រោះ
រញ្ជួយដី និងរលកយក្សស៊ូណាមិកាលពីថ្ងៃទី 11 មីនា 2011 កន្លងទៅថ្មីៗនេះ ។ ដែលជារៀងរាល់ឆ្នាំនៅ និទាយរដូវ ក្នុងប្រទេសជប៉ុនចំនួនភ្ញៀវបរទេសមានការ
កើនឡើងយ៉ាងគំហុកជាងរដូវធម្មតា ៕
( ប្រភពពី Xinhua )
ដោយ : រដ្ឋា